ភ្នំពេញ៖ តារាសម្តែងស្រី សូរ្យ អេណា ដែលមានរាងស្អាត រីឯសម្រស់វិញស្អាតមែនទែន បច្ចុប្បន្នតារាស្រីរូបនេះ ក៏ទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈផងដែរ។ 

ជាការពិតណាស់ តារារូបនេះ តែងតែបញ្ចេញរូបភាពស៊ិចស៊ី ក៏ដូចជារាងដ៏ស្រឡូនរបស់ខ្លូន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលបានធ្វើឲ្យអ្នកទស្សនាសរសើរជាមួយនឹងសម្រស់នាង។ 

បើនិយាយដល់ជីវិតឯកជន ក្រមុំរូបស្រស់ សូរ្យ អេណា នេះវិញ ថ្មីៗនេះកញ្ញា ក៏បាន ទិញផ្ទះថ្មីតម្លៃកប់ពពក ចំនួន២ហើយដែរ  ជាពិសេសអ្វីដែលចាប់អារម្មណ៍ជាងនេះទៀតនោះ ថ្ងៃនេះ តារាសម្ដែងរូបនេះ ក៏បានបង្ហោះរូបលើបណ្ដាញសង្គម បង្ហួតពីសម្រស់ លើទឹកដី ប្រទេស មីយ៉ាន់ម៉ា ទៀតផង។

ចំពោះ ដំណើរកម្សាន្តមួយនេះ បើទោះជាកញ្ញា មិនបានបញ្ជាក់ថា ចំណាយអស់ប៉ុន្មាន ក៏គេអាចស្មានដឹងថា សូរ្យ អេណា ចំណាយលុយមិនតិចពាន់ដុល្លារឡើយ សម្រាប់ការចាយវាយលើកនេះ ។

គួររម្លឹកដែលថា តារាស្រី រូបនេះ តែងតែមានដំណើរកម្សាន្ត ឯកជនបែបនេះ ជារឿយៗ ជាហេតុធ្វ់ើឲ្យ ប្រិយមិត្ត អ្នកគាំទ្រ កោតសរសើរ ពីជីវិតដែលពោរពេញ ដោយសេចក្ដីសុខរបស់នាង ជាខ្លាំង៕

តារាសម្តែងស្រី សូរ្យ អេណា បង្អួតសម្រស់លើទឹកដី ប្រទេស មីយ៉ាន់ម៉ា
តារាសម្តែងស្រី សូរ្យ អេណា បង្អួតសម្រស់លើទឹកដី ប្រទេស មីយ៉ាន់ម៉ា
តារាសម្តែងស្រី សូរ្យ អេណា បង្អួតសម្រស់លើទឹកដី ប្រទេស មីយ៉ាន់ម៉ា
តារាសម្តែងស្រី សូរ្យ អេណា បង្អួតសម្រស់លើទឹកដី ប្រទេស មីយ៉ាន់ម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូរ្យ អេណា