ភ្នំពេញ៖ ដូចប្រិយមិត្ត បានដឹងហើយថាតារាកំប្លែង នាយ ពាក់មី និងនាយ គ្រឿន ទាំងពីរនាក់ជាបងប្អូននេះ សុទ្ធតែ មានដើមកំណើត ចេញពីគ្រូសារក្រលំបាក ដែលចាប់ផ្ដើមអាជីពជាកម្មករសំណង់។
ហើយមុននឹងមានថ្ងៃនេះតារា កំប្លែងទាំងពីដួង ក៏បានធ្លាប់ជួបប្រទះ នូវរឿងរ៉ាវជូរចត់ជាច្រើន ទម្រាំតែទទួល បានជោគជ័យដូចពេលនេះ។
អ្វីដែលសំខាន់ ទោះបីជាពួកគេទាំងពីរ ទទួលបាននូវភាពល្បីល្បាញយ៉ាងណាក៏ដោយ ក៏បងប្អូន ទាំង២នេះ មិនភ្លេចនូវដើមកំណើត ដ៏ដូចជាអាជីពរបស់ខ្លួនពីមុនដែរ។
ដោយមុននេះ នាយពាក់មី បានដឹកដៃប្អូនប្រុស ពោលគឺ នាយគ្រឿន ទៅធ្វើសំណង់ នៅកន្លែងដែលខ្លួន ធ្លាប់ធ្វើមុនក្លាយជា តារាដូចពេលបច្ចុប្បន្ន នេះបើយោងតាមវីដេអូដែលនាយ ពាក់មី បានបង្ហោះលើផេក ផ្ទាល់ខ្លួន មុននេះ។
ទាំងនេះ បានស្ដែងឲ្យគ្រប់គ្នា កាន់តែដឹងច្បាស់ថា នាយ ពាក់មី និង នាយ គ្រឿន ទោះល្បីខ្លាំងកម្រិតណា ក៏ពួកគេ មិនដែលភ្លេចគ្រា លំបាកដែរ៕
ចង់ជ្រាប ច្បាស់ទស្សនា វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]