(ភ្នំពេញ)៖ តារាសម្ដែងស្រីភ្នែកមូលក្រឡង់ តែងតែលេចមុខក្នុងភាពយន្ត របស់ផលិតកម្មមហាហង្ស កញ្ញា ម៉ៅ គឹមធីតា មួយរយៈមកនេះត្រូវបានគេសង្កេតឃើញថា នាងហាក់មានភាពមមាញឹកខ្លាំង នឹងអាជីពជាតារាសម្ដែង ពោលគឺកាក់កបខ្លាំងគ្រាន់បើ ក្រោយក្តោបក្តាប់បានតំណែងជាតួឯក ក្នុងរឿងភាគជាច្រើនរួចមក។ ដោយសារទេពកោសល្យ ផ្នែកសិល្បៈ រួមផ្សំជាមួយនឹងសម្រស់ដ៏ស្រស់ផូរផង់ ពីធម្មជាតិរបស់នាង បានធ្វើឲ្យតារាសម្ដែងរូបនេះ មានទីផ្សារ រវល់រកពេលសំរាកគ្មានតែម្តង។

ជាការកត់សម្គាល់ គេសង្កេតឃើញថា តារាស្រីញញឹមស្រស់ ម៉ៅ គឹមធីតា មិនត្រឹមតែរវល់នឹងការថតភាពយន្តនោះទេ ថែមទាំងមានសំអាងការនានា ហៅទៅថតតុបតែងខ្លួន បង្ហាញម៉ូតសម្លៀកបំពាក់ទៀតផង ព្រោះរូបរាង សម្រស់របស់នាងស្អាតសមជានារីខ្មែរតែម្ដង។ ដោយឡែក បើងាកមករកទីផ្សារសិល្បៈ របស់តារាស្រីរូបនេះ ហាក់មានសន្ទុះខ្លាំង ដោយនាងបានតំណែងជាតួឯកស្រី ជាច្រើនរឿងមកហើយ ក្នុងនោះក៏មានខ្សែភាពយន្តមួយចំនួន ដែលនាងសម្តែងជាតួឯក នឹងចេញផ្សាយក្នុងពេលឆាប់ៗ នេះទៀតផង។

គួរបញ្ជាក់ថា កញ្ញា ម៉ៅ គឹមធីតា បានសម្តែងជាតួឯកក្នុងរឿង «ផ្ទះចុងភូមិ» ជាមួយនាយគ្រឿន និងរឿង «សង្គ្រាមមរតក» ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ ព្រមទាំងខ្សែភាពយន្តជាច្រើនទៀត ផងដែរ៕

ម៉ៅ គឹមធីតា
ម៉ៅ គឹមធីតា
ម៉ៅ គឹមធីតា
ម៉ៅ គឹមធីតា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]