នេះជា​លើក​ទី​បីហើយ​ដែលក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា CBS បាន​ទទួល​នូវ​ការ​យល់​ព្រម​អោយ​ផ្សាយបន្តផ្ទាល់​ អំពី​ព្រឹត្តិការណ៍​ប្រកួតលើ​កម្រាល​ស្មៅដ៏​អស្ចារ្យ​នេះ។

ចាប់​ពី​ថ្ងៃ​ទី​14 ខែមិថុនា ដល់ ​ថ្ងៃ​ទី​15 ខែ​កក្កដា ឆ្នាំ2018​ នេះ​តទៅ​ CBS នឹង​ផ្សាយ​បន្តផ្ទាល់ទាំង​64​ប្រកួតនៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 តាម​រយៈ​ស្ថានីយ៍ទូរទស្សន៍​ទាំង​3​គឺ CTN, MYTV, CNC។

ព្រឹត្តិការណ៍ FIFA World Cup 2018

លោក ស៊ីថូ ណាថាន់ ប្រធាន​ផ្នែក​កីឡារបស់ CBS បាន​លើក​ឡើង​ថា៖ 

"សាជាថ្មី​ម្តង​ទៀត CBS បាន​បង្ហាញ​អោយ​គេ​ដឹង​ថា​ ពួក​យើង​គឺ​ជាទូរទស្សន៍​ដែលនាំមុខ​គេ​លើ​សកម្មភាព​កីឡា​ដោយ​មិន​ទាន់​មាន​អ្នកណា​មក​ប្រជែង​បាន​នៅ​កម្ពុជា។ យើង​តែង​តែ​នាំ​មក​នូវ​ភាពរីករាយ​ ខណៈ​ដែល​យើង​បាន​ក្លាយ​ជា​ផ្នែក​មួយ​ ក្នុង​ការ​ផ្សាភ្ជាប់​ព្រឹត្តិការណ៍​កីឡាធំ​ៗ​លំដាប់​ពិភព​លោក​។ ក្រុមការងារ​ផ្នែក​កីឡា​ពិត​ជា​អន្ទះ​សារ​ក្នុង​ការ​នាំ​យកគំនិតប្លែក​ៗ​ចែក​រំលែក​ក្នុង​អំឡុង​ពេល​ដែល​លោក​អ្នក​ទស្សនា FIFA World Cup.​។"
លោក ស៊ីថូ ណាថាន់

លោកបន្ដថា៖

“នេះ​គឺ​ជា​មោទនភាពដ៏​ធំ​ក្រៃ​លែងខណៈដែល FIFA បាន​ជឿទុក​ចិត្ត​លើ CBS និង​យល់​ព្រម​អោយ​បន្ត​ការ​ផ្សព្វផ្សាយ​នូវ​ព្រិត្តការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​ម្តង​ទៀត។ បន្ទាប់​ CBS បាន​ធ្វើ​ការ​ផ្សាយ​នូវ​ការ​ប្រកួត​ប្រដាល់ដ៏​ធំរបស់​ពិភព​លោក​អំពី​ការ​ប្រកួត​រវាង​ Mayweather និង McGregor បន្ថែម​ដោយ​ការ​ផ្សាយនូវ​ការ​ប្រកួត​បាល់​ទាត់ English Premier League, UEFA Champions League និង UEFA EUROPA League ​បាន​ធ្វើ​អោយអង្គភាព​ទូរទស្សន៍​របស់ FIFA World Cup 2018 កាន់​តែ​ជឿជាក់​យ៉ាង​រឹង​មាំ​ថែម​ទៀត​ថា CBS គឺ​ជា​គេហដ្ឋាន​កីឡា​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា Cambodia’s Home of Sport”។

CBS នឹង​មាន​ការ​ចូល​រួម​ទស្សទាយ​បាល់​ទាត់​ពិភព​លោក​ គ្រប់​ការ​ប្រកួត​ជាមួយ​និង​តារា​បាល់​ទាត់​ល្បីៗ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ រួម​មាន​៖ លោក ហុក សុចិត្រា អតីតវិរបុរសបាល់ទាត់កម្ពុជា និងជាអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជំរើសជាតិកម្ពុជា។ លោក ឈិន ឈឿន ជាកីឡាករខ្សែបំរើក្រុមជំរើសជាតិកម្ពុជា និងលោក អ៊ំ សេរីរ័ត្ន ជាអ្នកចាំទីក្រុមបាល់ទាត់ជំរើសជាតិកម្ពុជា រួមទាំងអ្នកកីឡាល្បីៗមួយចំនួនទៀត៕

លោក ហុក សុចិត្រា
លោក ហុក សុចិត្រា
លោក ឈិន ឈឿន
លោក ឈិន ឈឿន
លោក អ៊ំ សេរីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]