កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី Girl’s Generation ហៅកាត់ SNSD ត្រូវបានគេចាត់ទុកថា ជាក្រុមចម្រៀងកំពូលនិងរឹងមាំបំផុតប្រចាំកូរ៉េ ដោយពួកគេអាចឈរជើងនៅលើសិល្បៈរួមគ្នា បានរយៈពេលជាង១០ឆ្នាំ ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងអ្នកគាំទ្ររាប់លាននាក់ ទូទាំងប្រទេសផងដែរ។

តួយ៉ាង ថ្មីៗនេះសមាជិក៣រូប របស់ក្រុមSNSD នោះគឺតារាស្រីកំពូលសម្រស់ នាមស្តេចពាណិជ្ជកម្មកញ្ញា YoonA តារាស្រី Hyoyeon និងតារាស្រី Sooyoung បានធ្វើឲ្យរញ្ជួយទីផ្សារប្រទេសកូរ៉េ ជាមួយនឹងម៉ូតកាបូបក្រវ៉ាត់ចង្កេះ ស្ទីលថ្មីរបស់ពួកគេ។

កាបូបក្រវ៉ាត់ចង្កេះថ្មី មកពី៣ប៊្រេនល្បីៗផ្សេងគ្នា និងពាក់ដោយសមាជិកក្រុមSNSD ៣រូប ដោយក្នុងនោះមានដូចជាប្រ៊េន High Cheeks ពាក់ដោយ Hyoyeon, ប៊្រេន Gucci ពាក់ដោយ Sooyoung និងប៊្រេនPrada ដែល YoonA ពាក់ចូលរួមក្នុងពិធី PRADA Comics 2018 កាលពីយប់មិញនេះ។

ការពិតណាស់ ដោយគ្រាន់តែរូបភាពរបស់តារាស្រីរូបនេះ បានចេញផ្សាយភ្លាម ម៉ូតកាបូបក្រវ៉ាត់ចង្កេះរបស់តារាស្រីនេះ ក៏ត្រូវបានអ្នកគាំទ្រសម្រុកទិញភ្លាមៗ ស្ទើរតែអស់ពីស្តុកតែម្តង៕

កាបូបក្រវ៉ាត់ចង្កេះស្ទាយ៍ថ្មី ប៊្រេនPrada ដែល YoonA ពាក់ចូលរួមក្នុងកម្មវិធីកាលពីយប់មិញ

កាបូបក្រវ៉ាត់ចង្កេះប្រ៊េន High Cheeks ពាក់ដោយ Hyoyeon
កាបូបក្រវ៉ាត់ចង្កេះប្រ៊េន High Cheeks ពាក់ដោយ Hyoyeon
កាបូបក្រវ៉ាត់ចង្កេះរបស់ Hyoyeon
កាបូបក្រវ៉ាត់ចង្កេះប៊្រេន Gucci ពាក់ដោយ Sooyoung
កាបូបក្រវ៉ាត់ចង្កេះប៊្រេន Gucci ពាក់ដោយ Sooyoung
កាបូបក្រវ៉ាត់ចង្កេះប៊្រេន Gucci ពាក់ដោយ Sooyoung
កាបូបក្រវ៉ាត់ចង្កេះប៊្រេន Gucci ពាក់ដោយ Sooyoung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]