ភ្នំពេញ៖ ពេជ្រ សោភា ជាតារាចម្រៀងស្រី ដែលល្បីឈ្មោះខ្លាំង ក្នងវិស័យចម្រៀង ដោយសារតែនាង មាននូវអ្វីប្លែកៗជានិច្ច មិនថាស្ទីលតែងខ្លួន និងចម្រៀងថ្មីៗរបស់នាងមកជូនអ្នកគាំទ្រ។

ទោះបីជា អាយុកាន់តែច្រើន តែសម្រស់វិញមិនប្រែប្រួលសោះឡើយ នៅតែស្រស់ស្អាតដដែល បច្ចុប្បន្នក៏មានភាពមមាញឹកមិនស្ទើរនោះទេ ជាមួយការចេញចម្រៀងថ្មីៗ ក៏ដូចជាការសម្ដែងចម្រៀងតាមខេត្តជាដើម ។

ក្នុងនោះដែរ ពេជ្រ សោភា អាចនិយាយបានថា ជាតារាដែលមានកម្ពស់ខ្ពស់ល្មមគួរសម តែកាលពីប៉ុន្មាននាទីមុននេះ នាងបានបង្ហោះរូបថតមួយសន្លឹក ក្នុងគណនីអុីនស្តារក្រាម ដែលក្នុងរូបនោះ នាងបានឈរថតជាមួយ កូនប្រុសទាំង២របស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ។

ជាពិសេស នាងក៏បានសរសើរអ្នកទាំងពីរ នៅក្នុងគណនីអ៊ីនស្តារក្រាមថា «សំខាន់ក្មួយៗ ខ្ពស់ៗណាស់»។ ពេលដែលឃើញបែបនេះ ទើបបានដឹងថាកូនៗ លោកព្រាប សុវត្ថិមិនត្រឹមតែមានរូបរាងសង្ហាទេ ថែមទាំងមានកម្ពស់ខ្ពស់ៗទៀតផង ព្រោះពេល ពេជ្រ សោភា ថតជិតបែបនេះ ត្រឹម.កអ្នកទាំង២ប៉ុណ្ណោះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

ពេជ្រ សោភា
ពេជ្រ សោភា
សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
ពេជ្រ សោភា ក្នុងរូបថតជាមួយ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា