ភ្នំពេញៈ តារាចម្រៀង លោក នៅ ស៊ីនឿន និងតារាម៉ូដែល កញ្ញា សុផា លីនដា កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេស ក៏ធ្លាប់មានព័ត៌មានចុះផ្សាយពីទំនាក់ទំនងអ្នកទាំង២ជាច្រើន ប៉ុន្តែពួកគេបែរជាបានបដិសេធជារឿយៗ ។

ដោយឡែក មកទល់ពេលនេះ នៅសុខៗ ក៏តារាបង្ហាញម៉ូតមួយរូបនេះ នាងបានបង្ហោះជាសាធារណៈ ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ពូកគេទៅវិញ ធ្វើឲ្យទស្សនិកជនជាច្រើនមានការឆ្ងល់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្តែង កាលពីម្សិលមិញនេះ កញ្ញា សុផា លីនដា បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ជាមួយលោក នៅ ស៊ីនឿន នៅពេលជូនដំណើរលោក ធ្វើដំណើរឡើងព្រលានយន្តហោះ ។

យ៉ាងណាមិញ ប៉ុន្តែអ្វីដែលចម្លែក គឺហាក់មើលទៅ ដូចជាផ្អែមល្ហែមខុសពីធម្មតា​មែនទែន សឹងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន ដោយតារាស្រីរូបនេះ នាងបានសរសេរថា «មកជូនដំណើរ my.. Nov Sinoeun ឡើងទៅ USA ជូនពរបងសុវត្ថិភាព ទាំងទៅមកណា ត្រលប់មកជាមួយភាពជោគជ័យ ហើយបាន Money ច្រើនមកវិញ ឆាប់ជាក្អកណាបង ថែរក្សាសុខភាពផង»។

គួរបញ្ជាក់ផងដែរថា នេះក៏ជាលើកទីមួយហើយ ដែលពួកគេបង្ហាញរូបថតស្និទ្ធស្នាល ជាសាធារណៈយ៉ាងដូច្នេះ៕

តោះចូលទស្សនារូបភាពខាងទាំងអស់គ្នា 

លោក នៅ ស៊ីនឿន
សុផា លីនដា
លោក នៅ ស៊ីនឿន និងកញ្ញាសុផា លីនដា
កញ្ញាសុផា លីនដា​ នៅព្រលានយន្តហោះជូនដំណើរលោក លោក នៅ ស៊ីនឿន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុផា លីនដា