អាមេរិក៖ ស្រ្តីជាម្តាយកូន៣ សញ្ជាតិអាមេរិកម្នាក់ ទីបំផុតព្យាយាមផ្លាស់ប្តូររូបរាងខ្លួនឯង ទទួលបានចង្កេះដ៏តូចច្រឡឹង ស្រស់ស្អាតគួរឲ្យខ្នាញ់ ដោយជោគជ័យ ក្រោយអន់ចិត្តនឹងក្បាលពោះខ្លួនឯង រីកធំដូចស្គរ។

អ្នកស្រី Diana Ringo មានអាយុ៣៩ឆ្នាំ ត្រូវបានគេស្គាល់ថា គឺជាអតីតទាហានជើងទឹក ជើងចាស់មួយរូប មកពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមរិក។ លើសពីនេះ អ្នកស្រីក៏ធ្លាប់ធ្វើជាមេចុងភៅ ដ៏មានស្នាដៃជំនាញម្នាក់ បម្រើក្នុងកងទាហានជើងទឹក អស់រយៈពេល៩ឆ្នាំផងដែរ។

បច្ចុប្បន្នអ្នកស្រី Diana មានកូនចំនួន៣នាក់ ក្នុងបន្ទុកគ្រួសារ ដែលក្នុងនោះរួមមាន កូនភ្លោះប្រុសពីរនាក់ ដែលពេលនេះពួកគេមានអាយុ៤ឆ្នាំហើយ។

អ្នកស្រី Diana ត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរខូចរូបរាង ទៅជាធាត់ រកចង្កេះលែងឃើញគួរឲ្យខ្លាច និងបាត់បង់ភាពស្រស់ស្អាតនេះ បន្ទាប់ពីអ្នកស្រីសម្រាលបានកូនភ្លោះប្រុស Armand និង Lorenz ខាងលើនេះ។

រូបភាព៖ អ្នកស្រី Diana Ringo

ដោយសារតែបែបនេះហើយ ទើបចាប់តាំងពីពេលនោះមក អ្នកស្រី Diana ក៏បានព្យាយាមពាក់អាវរឹបរាងចង្កេះខ្លាំង និងយកខ្សែចង (ចង្កេះ) បន្ថែម ជារៀងរាល់ថ្ងៃ សឹងតែពេញមួយថ្ងៃ (២៣ម៉ោង) ទាំងមិនដែលដោះចេញតែម្តង។ ប៉ុន្តែអ្នកស្រី Diana ដោះអាវរឹបចង្កេះនោះចេញ ក្នុងករណីពេលដែលអ្នកស្រីចូលងូតទឹក នឹងធ្វើការងារផ្ទះតិចតួចតែប៉ុណ្ណោះ។

ត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ ជាមួយនឹងទម្លាប់ធ្វើបែបនេះ បូកផ្សំនឹងការទទួលទានអាហារដ៏ត្រឹមត្រូវ បានធ្វើឲ្យ អ្នកស្រី Diana ទទួលបានចង្កេះដ៏តូចច្រឡឹង ដែលមានទំហំ១៨អីុញ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក អ្នកស្រី Diana បានឲ្យដឹងថា ដំបូងឡើយប្តីរបស់អ្នកស្រី គឺលោក Brett Ringo អាយុ៣៣ឆ្នាំ ដែលមានតួនាទី ជាមន្រ្តីកងទាហានជើងទឹក មានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងរូបរាងកាយ និងសុខភាព នូវអ្វីដែលអ្នកស្រីកំពុងតែធ្វើនេះ។

ប៉ុន្តែក្រោយមកប្តីរបស់អ្នកស្រី ក៏បានគាំទ្រឲ្យបន្តធ្វើ បន្ទាប់ពីបានទៅជួបគ្រូពេទ្យធ្វើការពិនិត្យ និងអះអាងថា ពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ។ ពោលគឺសុខភាពរបស់អ្នកស្រី Diana ដំណើរការល្អជាធម្មតា។

តែទោះបីជាយ៉ាងណាក្តី លោក Ringo អះអាងថា លោកក៏មិនចង់ឲ្យភរិយារបស់ខ្លួន មានចង្កេះកាន់តែតូចជាងនេះទៀតនោះទេ។

«នៅពេលដែលខ្ញុំពាក់អាវរឹបរាងចង្កេះបែបនេះ ខ្ញុំមានអារម្មណ៍ថាស្រស់ស្អាត និងស៊ិចស៊ីខ្លាំងណាស់។ ខ្ញុំពិតជាមិនពេញចិត្ត និងស្អប់រូបរាងរបស់ខ្ញុំ ​​​​​​​​​​​​​​​​​កាលពីមុនខ្លាំងណាស់ ព្រោះតែវាធាត់ពេកដូចមនុស្សប្រុស» អ្នកស្រី Daina និយាយ។
រូបភាព៖ អ្នកស្រី Diana Ringo

ប្រភពដដែលបន្តទៀតថា នៅរាល់ពេលដែលអ្នកស្រី Diana ដើរចេញទៅក្រៅ ឬនៅតាមដងផ្លូវម្តងៗ គ្រប់គ្នាមានការភ្ញាក់ផ្អើល នឹកស្មានមិនដល់ និងលាន់មាត់ នៅពេលដែលពួកគេបានឃើញចង្កេះ ដ៏រួមតូចរបស់អ្នកស្រីបែបនេះ។ ហើយពួកគេក៏តែងតែ នាំគ្នាមកប៉ះ ឬស្ទាបអង្អែលចង្កេះរបស់អ្នកស្រីជានិច្ច។

អ្នកស្រី Daina បានបន្ថែមចុងក្រោយថា៖

រូបភាព៖ អ្នកស្រី Diana Ringo និងគ្រួសារ
«ខ្ញុំជឿជាក់សម្រាប់អាវរឹបចង្កេះបែបនេះ ប្រសិនណាបើខ្ញុំព្យាយាម និងធ្វើវាដោយត្រឹមត្រូវ ចង្កេះខ្ញុំច្បាស់ជាតូច។ ខ្ញុំមិនចង់វះកាត់ដកឆ្អឹងចង្កេះខ្ញុំចោលទេ ហើយខ្ញុំពិតជាគ្មានចំណាប់អារម្មណ៍ ធ្វើរឿងបែបនេះនោះឡើយ។ ប៉ុន្តែសម្រាប់វិធីសាស្រ្តនេះវិញ វាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អបំផុត។ ខ្ញុំពិតជារីករាយនឹងវាខ្លាំងណាស់» ៕
រូបភាព៖ អ្នកស្រី Diana Ringo
រូបភាព៖ អ្នកស្រី Diana Ringo
រូបភាព៖ អ្នកស្រី Diana Ringo ពេលទម្ងន់
រូបភាព៖ អ្នកស្រី Diana Ringo កាលពីមុន
រូបភាព៖ អ្នកស្រី Diana Ringo
រូបភាព៖ អ្នកស្រី Diana Ringo
រូបភាព៖ អ្នកស្រី Diana Ringo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]