ភ្នំពេញ៖ បើគិតមកទល់ពេលនេះ វ័យរបស់តារាចម្រៀងលំដាប់ជួរមុខ នៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា មានវ័យ៣៤ឆ្នាំ ជិតចូល៣៥ឆ្នាំហើយ ប៉ុន្តែចំពោះសម្រស់របស់នាងវិញ ហាក់មិនប្រែប្រួលទៅតាមអាយុទាល់តែសោះ ហើយនាងនៅតែស្រស់ស្អាតមិនចាញ់តារាចំណូលថ្មី ប៉ុន្មាននោះទេ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ដោយផ្អែកទៅលើហ្វេសប៊ុកផេក របស់អ្នកនាង សុគន្ធ និសា បានបង្ហោះរូបមួយសន្លឹក ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលមែនទែន ព្រោះថាសម្រាប់រូបមួយសន្លឹកនេះ នាងពិតជាស្រស់ស្អាតហើយក្មេងខ្លាំង ជាមួយម៉ូតសក់ថ្មី ដែលមើលសឹងមិនស្គាល់ថាជានាងទៅហើយ។

ទោះជាយ៉ាងណាក្តី អ្នកនាង សុគន្ធ និសា គឺជាតារាមួយដួងដែល មហាជនតែងតែសរសើរ នូវសម្រស់ដ៏ស្រស់ស្អាតរបស់នាងជានិច្ច ហើយមហាជនមួយចំនួនទៀតថែមទាំងចង់ដឹងពី វិធីថែរក្សាសម្រស់របស់នាងឲ្យ ក្មេងជាងវ័យបែបនេះថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបមួយសន្លឹកនេះ? 

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
រូបដែលឃើញ សុគន្ធ និសា ស្អាតប្លែកមើលសឹងមិនស្គាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា