បរទេស៖ David de Gea គឺជាអ្នកចាំទីដៃទីមួយរបស់ក្លិប Manchester United ដែលកំពុងស្ថិតនៅក្នុងកម្រិតកីឡាករកំពូល នៅលើពិភពលោក។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា​ ដោយសាេរតែ បែបនេះហើយ ទើបបានជាប្រធានក្លិប Real Madrid លោក Florentino Perez បានព្យាយាមតាមទិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ អស់រយៈពេលជាច្រើនឆ្នាំ។

ជាក់ស្តែង កាលពីកំឡុងឆ្នាំ២០១៥ កន្លងទៅ កិច្ចព្រមព្រាងរវាង Real Madrid និងកីឡាករ de Gea ស្ទើរតែមានដំណើរការ ដោយជោគជ័យទៅហើយ ប៉ុន្តែបែរជាមានបញ្ហាកំហុសផ្នែករដ្ឋបាល នៅនាទីចុងក្រោយ ដែលបានធ្វើឲ្យកិច្ចពិភាក្សាមួយនេះ ទៅជាបរាជ័យ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ សារព័ត៌មានមួយចំនួន បានឲ្យដឹងថាក្លឹប Man United បានប្តេជ្ញាចិត្តរក្សាកីឡាកររូបនេះ ប៉ុន្តែបើសិនជាក្លិប Real Madrid ចង់បាន David de Gea ពួកគេត្រូវតែផ្តល់តម្លៃមួយដ៏ថ្លៃ គឺយ៉ាងហោចណាស់ក៏ជាង ១៥៩លានដុល្លារអាមេរិកដែរ បើទោះបីជាកុងត្រារបស់ David de Gea ជាមួយក្លិបបិសាចក្រហម នឹងបញ្ចប់ទៅក្នុងខែ មិថុនា ឆ្នាំ២០១៩ ក៏ដោយ ៕ 

កីឡាករ David de Gea
កីឡាករ David de Gea ពេលលេងឲ្យក្រុមជម្រើសជាតិ
កីឡាករ David de Gea ពេលនៅប្រកបអាជីពក្នុងប្រទេសអេស្ប៉ាញជាមួយក្លិប Atletico Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]