អេស្ប៉ាញ៖ Lionel Messi គឺជាកីឡាករលំដាប់កំពូលមួយរូប ដែលក្រុមជាច្រើនចង់បាន និងតាមទិញនៅរៀងរាល់ ទីផ្សារដោះដូរកីឡាករ។

ប៉ុន្តែបើទោះបីជា មានក្រុមដទៃគ្រោងផ្តល់ប្រាក់ឈ្នួល និងផលប្រយោជន៍ច្រើនយ៉ាងណា ក៏តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ តែងតែច្រានចោល ដើម្បីស្នាក់នៅបន្តទៀតជាមួយក្លិប Barcelona ដែរ។

បើយោងតាមសារព័ត៌មាន Mundo Deportivo បានរាយការណ៍ឲ្យដឹងថា ក្លិបបាល់ទាត់មួយ នៅក្នុងប្រទេសចិន បានស្នើសុំទិញកីឡាករ Messi នឹងគ្រោងផ្តល់ប្រាក់ឈ្នួល ឲ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ រហូតដល់ទៅជាង ១២២លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលអាចប្រហែលនឹង ២លានដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ឯណោះ។

គួរឲ្យដឹងផងដែរថា ទោះបីជាមានការផ្តល់ប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះក៏ដោយក្តី ក៏កីឡាករ Lionel Messi នៅតែប្រកាន់ជំហរស្នាក់នៅជាមួយ ក្លិបយក្សអេស្ប៉ាញ Barcelona បន្តទៀតរហូតដល់ឆ្នាំ ២០២១ ជាបន្តទៀតដែរ ៕ 

កីឡាករ Lionel Messi
កីឡាករ Lionel Messi ពេលបង្ហាញខ្លួនឲ្យ Barcelona លើកដំបូង
កីឡាករ Lionel Messi ពេលលេងឲ្យក្រុមជម្រើសជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]