ភ្នំពេញ៖ បទចម្រៀង «មួយម៉ាត់បែក ពីម៉ាត់បែក» របស់កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា កំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តៗយុវវ័យ មិនចាញ់បទដទៃមុនៗ របស់នាង បានច្រៀងកន្លងមកឡើយ។

ជាក់ស្ដែង សូម្បីតែក្មេងស្រីតូច ដែលមិនទាន់មានសម្លេងច្បាស់ល្អ ក៏ចេះច្រៀងបទមួយនេះ បានយ៉ាងរលូនដែរ រហូតដល់ថ្នាក់ម្ចាស់ដើម កញ្ញា ឱក សុគន្ធកញ្ញា ក៏លាន់មាត់សរសើរ ពីទេពកោសល្យ របស់ក្មេងស្រីនេះ ជាពិសេសថែមទាំងបានចេញមុខ ស៊ែរវីដេអូ នាងតូចនោះ លើបណ្ដាញសង្គម ហ្វេសប៊ុកទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៀតនោះ ក្មេងតូចនេះ អាចច្រៀងបទ «មួយម៉ាត់បែក ពីម៉ាត់បែក» របស់ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវតុងសម្លេង តាំងពីដើមដល់ចប់ ជាមួយការលេងទឹកមុខ គួរឲ្យក្នាញ់ខ្លាំងតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖ 

ម្ចាស់បទ«មួយម៉ាត់បែក ពីម៉ាត់បែក» កញ្ញា ឱក សុគន្ធកញ្ញា
គួរឲ្យស្រលាញ់ណាស់ ក្មេងតូចនេះ ច្រៀងបទ ឱក សុគន្ធកញ្ញា
គួរឲ្យស្រលាញ់ណាស់ ក្មេងតូចនេះ ច្រៀងបទ ឱក សុគន្ធកញ្ញា
សារដែល ឱក សុគន្ធកញ្ញា បានបង្ហោះសរសើរពីក្មេងស្រី តូចនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា