បាត់ដំបង៖ កាលពីថ្មីៗនេះ មានការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមិនធ្លាប់មានពីមុនមកនៅខេត្តកំពង់ចាមរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង រួចមកហើយ ដែលធ្វើឲ្យអ្នកមកចូលរួមក្នុងការប្រគំតន្ត្រីនេះមានអារ្មណ៍ថាប្លែក ពិតជាមិនធ្លាប់បានទស្សនាការប្រគំតន្ត្រីបែប រ៉ក រ៉ក ដូចនេះទេពីមុនមក។ គេឃើញថា មានវត្តមានកំពូលៗតារាដែលជំនាញខាងចង្វាក់ រ៉ក រ៉ក ជាច្រើនមកអង្រួនឆាកតន្ត្រី BOOSTRONG ROCK ON FIRE នៅខេត្តកំពង់ចាមផងដែរ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺគេឃើញមានវត្តមានកំពូលតារាចម្រៀងសម្លេងរ៉កគឺ លោក វង្ស ដារារតនា បានធ្វើឲ្យអ្នកចូលរួមទស្សនាព្រឺរោមជាមួយនិងសម្លេង រ៉ក ដូចខ្លាគ្រហឹមរបស់គាត់។

ដូចគ្នានេះដែរ ស្រាប់តែលឺព័ត៌មានថា លោក វង្ស ដារ៉ារតនា កំពុងតែត្រៀមបទចម្រៀងបែប រ៉ក រ៉ក ជាច្រើនបទទៀត សម្រាប់ផ្ដល់ជូនបងប្អូននៅបាត់ដំបងមិនឲ្យចាញ់នៅកំពង់ចាមទេ។ ទោះបីជាបទចម្រៀងបែប រ៉ក រ៉ក ដែលគាត់នឹងយកមកផ្ដល់ជូនបងប្អូនអ្នកបាត់ដំបងនៅក្នុងការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT សុទ្ធតែជាបទរ៉ក រ៉ក មែន តែលោកនឹងមានបទចម្រៀងដែលប្លែកលើសពីបទរ៉កធម្មតា មិនធ្លាប់មានពីមុនមក ទាំងការបកស្រាយបទចម្រៀង ទាំងក្បាច់រាំ គឺច្បាស់ជាអស្ចារ្យលើសការប្រគំតន្ត្រីធម្មតា ហើយព័ត៌មានថ្មីមួយទៀតបានឲ្យដឹងថា លោកនឹងមានដៃគូចម្រៀងរ៉ក ដ៏ជំនាញម្នាក់ទៀតមកអង្រួនឆាកតន្ត្រី ប៊ូសស្ត្រង នៅទីខេត្តបាត់ដំបងផងដែរ។

ចង់ដឹងថាលោក វង្ស ដារារតនា នឹងមានអ្វីខ្លះទៀតផ្ដល់ជូនបងប្អូនយើងនៅបាត់ដំបង កុំភ្លេចជួបគ្នានៅផ្សារភូពុយ ថ្ងៃទី 9 និងទី១០ កុម្ភៈ ហើយក៏មានការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV រាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ យប់តទៅ៕

ជួបជាមួយលោក វង្ស ដារ៉ារតនា នៅខេត្តបាត់ដំបងក្នុងកម្មវិធីប្រគំតន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]