អង់គ្លេស៖ ខែ្សបម្រើប្រយុទ្ធចំណូលថ្មី របស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alexis Sanchez ត្រូវបានតុលាការសម្រេចកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ១៦ខែ ពីបទលួចបន្លំពន្ធនៅប្រទេសអេស្ប៉ាញ។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា Sanchez ដែលជាកីឡាករ មានថៃ្លឈ្នួលប្រចាំសប្ដាហ៍ ច្រើនជាងគេក្នុង Premier League ក៏បានយល់ព្រមទទួលយកការពិន័យនេះផងដែរ។

ពោលគឺ រូបគេពិតជាបានជាប់ពាក់ព័ន្ធ ទៅនឹងការបន្លំពន្ធអំឡុងពេល ដែលរូបគេប្រកបអាជីពនៅទីនោះ ដែលមានទឹកប្រាក់ប្រមាណ ៩០០,០០០ផោន (ប្រហែលជាង ១លានដុល្លារអាមេរិក) ។  

Sanchez ត្រូវតុលាការកាត់ទោស ១៦ខែ រឿងបន្លំពន្ធនៅអេស្ប៉ាញ

ប៉ុន្តែបើទោះបីជាយ៉ាងណាក្ដី កីឡាករជម្រើសជាតិឈីលី រូបនេះ នឹងមិនជាប់ពន្ធនាគារនោះទេ ឬនិយាយយ៉ាងខ្លីបានថា អាចនៅក្រៅឃុំបាន  ក៏ព្រោះតែការពិន័យនោះមានរយៈពេល តិចជាង២ឆ្នាំ ដូច្នេះ Sanchez នឹងបង់ប្រាក់ពិន័យជំនួសវិញ។

គួរបញ្ជាក់បន្ថែមថា Sanchez នឹងត្រូវចំណាយទៅលើការពិន័យនោះ ក្នុងចំនួនទឹកប្រាក់ ៥២៥,០០០ ផោន (ប្រហែលជា ៧២៩,២០៥ ដុល្លារអាមេរិក) ក្នុងករណីដែលរូបគេបានបន្លំពន្ធ កាលពីរដូវកាល ២០១២-២០១៣ គ្រាដែលរូបគេប្រកបអាជីពនៅក្នុងក្រុម Barcelona ៕ 

Sanchez កាលពេលលេងឲ្យ Barcelona
Alexis Sanchez
Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]