ថៃ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅសុខៗ ពិធីករសង្ហា លោក ជា វិបុល បង្ហោះរូបភាព ភរិយាជាទីស្រលាញ់  អ្នកនាង គង់ សុជាតិ ក្នុងស្ថានភាពកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យមួយ (ប្រទេសថៃ) ទាំងដែល អ្នកទាំងពីរ ទើបតែមានដំណើរកម្សាន្ត លក្ខណៈគ្រួសារ កាលពីប៉ុន្មានថ្ងៃ មុននេះសោះ។

ក្នុងនោះលោក ក៏បានថ្លែងតាមរយៈរូបភាពដែលថា៖« ទើបតែដឹងខ្លួន បន្ទាប់ពីសុងក្រពះហើយ» តាមពិត អ្នកនាង គង់ សុជាតិ មានជំងឺក្រពះ ជាហេតុធ្វើឲ្យ ពិធីការិនីរូបនេះ ត្រូវសម្រាក ពិនិត្យជំងឺ យ៉ាងតក់ក្រហល់បែបនេះ។

ប៉ុន្តែអ្វីដែល គួរឲ្យសរសើរនោះគឺ  លោក ជា វិបុល បែរជាសុខចិត្ត ច្រានចោលការងារ សំខាន់ៗទាំងអស់ ព្រោះតែយកពេលនេះ ទៅកំដរភរិយាពិនិត្យជំងឺ ដល់ប្រទេសថៃ។

ទង្វើនេះបានបង្ហាញ យ៉ាងច្បាស់ថា ទោះបីរៀបការ ហើយច្រើនឆ្នាំ និងមានកូនក្ដី ក៏ស្វាមីគំរូរូបនេះ នៅតែ ស្រលាញ់ យកចិត្តទុកដាក់ មើលថែភរិយា ម្នាក់នេះយ៉ាងពេញទំហឹង មិនឲ្យ អ្នកនាង ខកចិត្តឡើយ៕

លោក ជា វិបុល និង ភរិយា
លោក ជា វិបុល និង ភរិយាព្រមទាំង កូនស្រី
លោក ជា វិបុល កំដរភរិយា សម្រាក ពិនិត្យជំងឺ នៅប្រទេសថៃ
លោក ជា វិបុល កំដរភរិយា សម្រាក ពិនិត្យជំងឺ នៅប្រទេសថៃ
លោក ជា វិបុល កំដរភរិយា សម្រាក ពិនិត្យជំងឺ នៅប្រទេសថៃ
ពេលអ្នកនាង គង់ សុជាតិ សម្រាក ពិនិត្យជំងឺ នៅប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ