ភ្នំពេញ៖ ដំណើរជីវិតឯកជន របស់តារាចម្រៀងស្រីល្បីច្រើនឆ្នាំអ្នកនាង  ពេជ្រ សោភា ពិតជាមានក្ដីសុខជាខ្លាំង ទាំងស្នេហា ការងារ គឺកំពុងដើរទៅមុខ យ៉ាងរលូន តែម្ដង។

ជារឿយៗ រាល់ពេលទំនេរពីការងារ និងរបបរកស៊ី មិត្តស្រីលោក ឆឹម សក្កដា រូបនេះក៏តែងឆ្លៀតរកពេលវេលា ធ្វើដំណើរកម្សាន្ត ទៅតាមទីកន្លែងនានា  មិនថាក្នុងឬក្រៅប្រទេស ជាពិសេស អ្នកនាង  ក៏មិនភ្លេច បង្ហោះរូបស្អាតៗ ទាំងនោះចែកជូន អ្នកគាំទ្រ បានទស្សនាដែរ ។

ជាក់ស្ដែង ក្នុងចំណោមរូបភាពទាំងអស់ ក៏មានរូបមួយសន្លឹក ដែលតារាស្រីរូបនេះ បានផុសលើគណនី(IG) ស្ដែងឲ្យឃើញ ពីភាពក្លាហាន ដែលនាង ហ៊ានអង្គុយលើថ្មយ៉ាងខ្ពស់ ថែមទាំងគ្មានបង្កាន់ដៃ ទៀតផង។

គ្រាន់តែឃើញភ្លាម ធ្វើឲ្យប្រិយមិត្ត ទស្សនិកជន មិនតិចនោះទេ ដែលភ័យបុកពោះស្រៀវខ្លួនជំនួសនាង  ថែមទាំងមិននឹកស្មានថា ដើម្បីបានរូបស្រស់ស្អាត តាមបែបធម្មជាតិមួយនេះ ពេជ្រ សោភា ហ៊ានប្រថុយគ្រោះថ្នាក់ បែបនេះសោះ៕ 

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
ពេជ្រ សោភា ផ្សងគ្រោះថ្នាក់ព្រោះ តែចង់បានថតរូប បែបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា