រាជធានី​ភ្នំពេញ ៖​ រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​ បាន​បើក​បុក​ និង​កិន​ម៉ូតូ​​​សង់​កូ​រ៉េ​​ ពណ៌​ក្រហម​​មួយ​គ្រឿង​ បណ្តាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​មុខ​ តែ​សំណាង​ល្អ​ម្ចាស់​ម៉ូតូ​មិន​មាន​គ្រោះ​ថ្នាក់​ទេ។
ហេតុ​ការណ៍​​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃ​ទី​១០​ មីនា តាម​បណ្តោយ​ផ្លូវ​បេតុង​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ យោង​តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​កូរ៉េ​ធុន​ធំ​ ពណ៌​ខៀវ មួយ​គ្រឿង បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​​ពី​កើត​ទៅ​លិច​ បញ្ច្រាស​ទិ​ស​គ្នា ចំពី​មុខ​ពេញ​ទំ​ហឹង​បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​រង​របួស​ស្រាល​​។

ប្រភព​ប​ន្ត​ឱ្យ​ដឹង​ទៀតថា ​ភ្លាម​ៗ​នោះ​​​រថយន្ត​កូរ៉េ​​ព្យាយាម​បើក​គេច​ក៏​កិន​ម៉ូតូ​ជន​រង​គ្រោះ​ ចំពាក់​កណ្តាល​ម៉ូតូ​បណ្តាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​មុខ​ ហើយ​បើ​ក​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]