(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាប រថយន្ដសាំងយ៉ុង៣គ្រឿង គោយន្ដកន្រ្តៃ៤គ្រឿង និងរ៉ឺម៉ក់ម៉ូតូចំនួន២គ្រឿង នៅលើផ្លូវជាតិ លេខ៧ស្ថិត នៅភូមិស្នួល ឃុំស្នួល នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមរបាយការណ៍អាវុធហត្ថស្រុកស្នួល បញ្ជាក់ឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្ក្រាបរួមមាន៖ សង្កាត់រដ្ឋបាលព្រៃស្នួល ផ្នែករដ្ឋបាលព្រៃឈើឆ្លូងស្នួល និងអាវុធហត្ថស្រុកស្នួល ដោយឃាត់រថយន្ដសាំងយ៉ុង ដឹកឈើប្រភេទឈ្លីចចំនួន៣គ្រឿង, គោយន្ដកន្រ្តៃដឹកឈើឈ្លីចចំនួន៤គ្រឿង និងរម៉កម៉ូតូចំនួន២គ្រឿង។

មន្រ្តីអាវុធហត្ថ បានបញ្ជាក់ទៀតថា ចំពោះរ៉ឺម៉ក់ម៉ូតូ និងគោយន្ដកន្ត្រៃ ត្រូវទម្លាក់ឈើធ្វើកិច្ចសន្យា បញ្ឈប់ការដឹកជញ្ជូនឈើ គ្មានច្បាប់អនុញ្ញាត្ត ហើយប្រគល់ឲ្យប្រជាពលរដ្ឋជាម្ចាស់វិញ។

ចំណែករថយន្ដទាំង៣គ្រឿង បច្ចុប្បន្នត្រូវជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីវាស់វែង តាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]