អាមេរិក៖ យានអវកាស IMAGE របស់សហរដ្ឋអាមេរិក ដែលបានបាត់ខ្លួនអស់រយៈពេលប្រមាណ ១៣ ឆ្នាំ ស្រាប់តែមានសញ្ញាឡើងវិញ បើតាមការឲ្យដឹងពីទីភ្នាក់ងារអវកាសអាមេរិក ឬហៅកាត់ថាណាសា។

IMAGE ត្រូវបានគេបង្ហោះទៅកាន់ទីអវកាសកាលពីឆ្នាំ ២០០០ ក្នុងបេកសកម្មសិក្សាស្វែងយល់អំពីប៉ូលម៉ាញេទិករបស់ផែនដី ក៏ដូចជាព្យុះព្រះអាទិត្យ (Solar Storm)។ យ៉ាងណាមិញ យាននេះស្រាប់តែបាត់សញ្ញាទាក់ទង ពីផែនដីនៅឆ្នាំ ២០០៥។ 

យានអវកាស IMAGE

ក្រោយពីបាត់ខ្លួនអស់រយៈពេល ១៣ ឆ្នាំ វាត្រូវបានគេរកឃើញសាជាថ្មី ដោយតារាវិទូលោក Scott Tilley ខណៈដែលលោកកំពុងស្វែងរក យានអវកាសមួយផ្សេងទៀតរបស់ក្រុមហ៊ុន SpaceX ដែលទើបនឹងបាត់នៅរយៈពេលថ្មីៗកន្លងទៅនេះ។

បើតាមសញ្ញាដែលចាប់បាន គេអាចដឹងថា IMAGE ដំណើរការ នៅសល់តែផ្នែកម្ខាងប៉ុណ្ណោះ ហើយអ្នកវិទ្យាសាស្ត្រ ពុំទាន់ដឹងច្បាស់អំពីមូលហេតុ ដែលបណ្តាលឲ្យយានអវកាសមួយគ្រឿងនេះ មានសញ្ញាឡើងវិញនៅឡើយទេ។ 

យានអវកាស IMAGE

មកទល់ពេលនេះ ពួកគេកំពុងញាប់ដៃញាប់ជើង រិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីធ្វើឲ្យយាននេះ មានដំណើរការសាជាថ្មី ដើម្បីបន្តបេសកកម្មរបស់វាតទៅទៀត។ ជាមួយគ្នានេះ ពួកគេត្រូវការម៉ាស៊ីនជំនាន់ចាស់ ដើម្បីប្រតិបត្តិការលើកម្មវិធីកំព្យូទ័រ (ស៊េរីចាស់) របស់យានអវកាស IMAGE៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]