ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី ជាពិធីករ និងជាតារាសម្ដែងមួយរូប ដែលទទូលបានប្រជាប្រិយភាពខ្ពស់ ដោយសារតែទេពកោសល្យសម្ដែង បូកផ្សំជាមួយនឹង សម្រស់ស្រស់ស្អាត។

ជារឿយៗ សុខ សោម៉ាវត្តី និងកូនស្រី តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា លើបណ្ដាញសង្គម យ៉ាងមានក្ដីសុខ និងសុភមង្គល ទោះបីជា នាង និងស្វាមីបានបែកបាក់គ្នាក៏ពិតមែន តែនាងដើរតួជាម្ដាយផង ឪពុកផងបានយ៉ាងល្អ ។

បើនិយាយពីសម្រស់កូនស្រីសំណព្វ របស់អ្នកនាង សុខ សោម៉ាវត្តីវិញ នាងក៏មានសម្រស់ស្រស់ស្អាត មិនចាញ់ម្តាយរបស់នាងប៉ុន្មានដែរ។

បច្ចុប្បន្ននេះ កូនស្រីតូចរបស់នាងដែលឈ្មោះថា ចាស្មីន កាន់តែធំពេញវ័យ កាន់តែដូចម្ដាយគេ ខ្លាំងឡើង ព្រោះសូម្បីតែមុខមាត់ ស្នាមញញឹម ពិតជាដូច សោម៉ាវត្តី ខ្លាំងពិតមែន។

ជាពិសេស បើមើលតាមរូបថតថ្មីមួយដែល សុខ សោម៉ាវត្តី ទើបតែបង្ហោះក្នុងគណនី អុីនស្តារក្រាម ឃើញថាកូនរបស់នាង កាន់ទូរស័ព្ទថតរូបខ្លួនឯង ធ្វើខ្លូនដូចមនុស្សធំ ដែលស្ទាយកាត់តាមម្តាយតែម្តង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី និងកូនស្រី
អ្នកនាង សុខ សោម៉ាវត្តី និងកូនស្រី
កូនស្រី អ្នកនាង សុខ សោម៉ាវត្តី
កូនស្រី អ្នកនាង សុខ សោម៉ាវត្តី ក្នុងរូបដែលទើបបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី