(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទម្លាយថា សម្តេចបានបោះឆ្នោតគាំទ្រ ដល់កុមារី សុខ សុជាតា ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» ខណៈអ្នកទទួលពានរង្វាន់ ក្នុងកម្មវិធីលំដាប់ពិភពលោកនេះ គឺបានទៅលើកុមារា ពេជ្រ ថៃ។

បានថ្លែងដូច្នេះរបស់សម្ដេចតេជោ គឺក្នុងឱកាសដែលសម្ដេចបានអញ្ជើញចូលរួមជួប សំណេះសំណាល ជាមួយបងប្អូនកម្មករ និងនិយោជិតសរុបប្រមាណ ១៥,១០៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សម្តេច តេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «The Voice Kid Cambodia» សម្តេចបានបោះឆ្នោតគាំទ្រឲ្យកុមារី សុជាតា ខណៈអ្នកទទួលជ័យលាភី គឺ កុមារា ពេជ្រ ថៃ ដែលជាកម្មវិធីប្រកួតចម្រៀងកុមារ ដ៏មានប្រជាប្រិយភាព នៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស។

ព្រឹត្តិការណ៍ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» រដូវកាលទី១នេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាទស្សនិកជនទូទៅ ខណៈដែលថ្នាក់ដឹកនាំប្រទេស គឺសម្ដេចតេជោ ហ៊ុន សែន ក៏បានតាមដានកម្មវិធីនេះ យ៉ាងយកចិត្តទុកដាក់ ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន ​សែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្មេងស្រី សុខ សុជាតា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា