(ភ្នំពេញ)៖ កញ្ញា ពេជ្រ កន្និកា ហៅ ណាតាយ៉ា ដែលបច្ចុប្បន្ននាង កំពុងតែត្រូវបានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពជាបណ្តើរៗ ក្រោយសម្ដែងរឿង «សិសិររដូវក្នុងបេះដូង» ដោយក្នុងនោះ នាងបានសម្ដែងជាតួអង្គ «និត» គូដណ្តឹងរបស់ចិត្រា (សម្តែងដោយ លោក ឆន សុវណ្ណរាជ) ។

ជាការកត់សម្គាល់ គេសង្កេតឃើញថា កញ្ញា ណាតាយ៉ា ហាក់មានប្រជាប្រិយភាព និងមានទីផ្សារលេចធ្លោរជាងមុន ខណៈធ្វើជាតារាសម្ដែងក្នុងរឿង «សិសិរដូវក្នុងបេះដូង» មានទស្សនិកជនគាំទ្រច្រើន។ ណាតាយ៉ា ត្រូវបានគេដឹងថា ពីមុននាងគ្រាន់តែជា តារាបង្ហាញម៉ូត ដែលមិនសូវមានទស្សនិកជនច្រើនស្គាល់តែប៉ុណ្ណោះ ដោយឡែក ចាប់តាំងពីនាង ចាប់យកអាជីពជាតារាសម្តែងមក ទីផ្សាររបស់នាង ហាក់មានសន្ទុះខ្លាំងឡើង ដោយមានផលិតករជាច្រើន ទាក់ទងនាងទៅសម្ដែង។

គួរបញ្ជាក់ថា ស្រីស្រស់សម្រស់បាន ពេជ្រ កន្និកា ក្រៅពីរឿង «សិសិររដូវក្នុងបេះដូង» នាង ក៏ធ្លាប់បានសម្តែងរឿងជាច្រើនទៀតដូចជា៖រឿង ទឹកកន្លះក្អម, រឿង ស្នេហ៍ពនេចរ, រឿង អ្នកប្រដាល់ទ្បឺកឺ លើសពីនេះ នាងក៏កំពុងបន្តថតរឿងភាគថ្មីៗច្រើនទៀតដែរ ដូចជារឿង សម្បថនិស្ស័យ របស់ទូរទស្សន៍បាយ័ន និងរឿង ដែនដីស្នេហ៍អាថ៌កំបាំង របស់ទូរទស្សន៍ PNN ជាដើម៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]