បារាំង៖ ប៉ុន្មានថ្ងៃមុន កាសែតបារាំង L'Equipe បានចេញផ្សាយបញ្ជីឈ្មោះកីឡាករកំពូលៗ ៣០រូប ដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតមុនពេលបង់ពន្ធ។ ក្នុងតារាងនោះ កីឡាករដែលមកពីក្លិប Paris Saint-Germain មានចំនួនរហូតដល់ទៅ ១៣នាក់។  

យើងធ្លាប់តែដឹងថា កីឡាករឆ្នើម Neymar មានសមត្ថភាពនៅលើទីលានខ្លាំងខុសពីកីឡាករទូទៅ តែពេលយើងក្រឡេកមកមើល ប្រាក់ចំណូលរបស់គេក៏មិនធម្មតាដែរ ដោយអាចទទួលបានប្រាក់ចំណូលប្រចាំខែ រហូតដល់ទៅជាង ៤លានដុល្លារអាមេរិក ដែលបានធ្វើឲ្យរូបគេក្លាយជាកីឡាករ មានប្រាក់ឈ្នួលថ្លៃបំផុតប្រចាំប្រទេសបារាំង។

ចំណែក កីឡាករដែលមានចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺកីឡាករ Edinson Cavani  និងកីឡាករ Kylian Mbappe ប៉ុន្តែពួកគេទាំង ២នេះ អាចរកប្រាក់ ចំណូលប្រចាំខែបានត្រឹមតែជាង ២លានដុល្លារអាមេរិកប៉ុណ្ណោះ។  ដូច្នេះបើប្រៀបធៀបប្រាក់ខែរវាងខ្សែប្រយុទ្ធកំពូលៗរបស់ PSG គឺ Neymar ទទួលបានប្រាក់ឈ្នួលច្រើនជាងដៃគូ Cavani និង Mbappe រហូតដល់ទៅ ១គុណនឹង២៕

កីឡាករ Neymar
កីឡាករ Edinson Cavani
កីឡាករ Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]