បរទេស៖ ក្លិបធំៗនៅក្នុងតំបន់អឺរ៉ុប តែងតែស្វែងរកកីឡាករថ្មីៗ និងក្មេងៗ ដើម្បីយកមកបណ្តុះបណ្តាល ក៏ដូចជាពង្រឹងសមត្ថភាពរបស់ក្លិប។

ដោយឡែក បើយោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានចូលរួមប្រជែង ជាមួយក្រុមហង្សក្រហម Liverpool និងក្រុម Bayern Munich ក្នុងការតាមទិញកីឡាករ Christian Pulisic ដែលជាតារាឆ្នើមរបស់ក្លិប Borussia Dortmund ។

ការប្រទាញប្រទង់គ្នា រវាងក្លិបធំៗទាំង៣ ខាងលើនេះ អាចនឹងមានសភាពស្វិតស្វាញយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះផងដែរ កីឡាករសញ្ជាតិអាមេរិកវ័យ ១៩ឆ្នាំ Christian Pulisic រូបនេះ ត្រូវបានគេជឿជាក់ថា តម្លៃខ្លួនរបស់គេ អាចនឹងមានតម្លៃរហូតដល់ទៅជាង ៥៦លានដុល្លារអាមេរិក។

គួរឲ្យដឹងដែរថា កុងត្រារបស់ Pulisic ជាមួយក្លិប Dortmund នឹងត្រូវបញ្ចប់ទៅ នៅក្នុងឆ្នាំ ២០២០ ។ ដូច្នេះប្រសិនណាបើក្លិប ដែលចង់បានរូបគេ អាចនឹងត្រូវចំណាយដើមទុនធំបន្តិចហើយ៕ 

កីឡាករ Christian Pulisic
កីឡាករ Christian Pulisic
កីឡាករ Christian Pulisic ពេលលេងឲ្យក្រុមជម្រើសជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]