បារាំង៖ ក្រុមអ្នកមានបារាំង Paris Saint Germain បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Coupe de France ក្រោយយកឈ្នះដល់ដីរបស់ក្រុម Sochaux ក្នុងលទ្ធផល ៤-១ កាលពីយប់មិញនេះ។

Sochaux 1-4 PSG

ខែ្សបម្រើស្លាបជម្រើសជាតិអាហ្សង់ទីន Angel di Maria បានស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង ក្នុងនាទី ១, ៥៨ និង ៦២ ខណៈ១គ្រាប់ទៀត គឺរកបានដោយខែ្សប្រយុទ្ធ Cavani នាទី២៧ ស្របពេលមួយគ្រាប់សងវិញ របស់ក្រុមម្ចាស់ផ្ទះ ធើ្វបានដោយកីឡាករ Martin នាទី១៣។

ចូលដល់ម៉ោងបន្ថែមទៅហើយ អ្នកចាំទីរបស់ PSG កីឡាករ Kevin Trapp បានបង្កកំហុសដល់កីឡាកររបស់ក្រុម Sochaux ធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហមតែម្ដង។ ភ្លាមៗនោះ ខែ្សការពារ Dani Alves ក៏ត្រូវបានគ្រូបង្វឹកដាក់ឲ្យធើ្វជាអ្នកចាំទី នៅម៉ោងបន្ថែមក្នុងការប្រកួតនេះ។

ចប់ការប្រកួត PSG យកឈ្នះ Sochaux ៤-១ ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ របស់ប្រទេសបារាំង៕  

Sochaux 1-4 PSG
Sochaux 1-4 PSG
Sochaux 1-4 PSG
Sochaux 1-4 PSG
Sochaux 1-4 PSG
Sochaux 1-4 PSG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]