សៀមរាប៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ តារាសម្តែងនិងតារាម៉ូដែល កញ្ញា ឌុច លីដា ច្បាស់ជាជ្រាបហើយថា បើទោះជានាងមានសម្បុរស្រអែមក៏ពិតមែន ប៉ុន្តែតារាសម្តែងរូបនេះ នៅតែមានសម្រស់ស្រស់ស្អាត ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់នាង ក៏លេចធ្លោជាតារាសម្តែងលំដាប់ជួរមុខដូចគ្នា។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ដោយផ្អែកលើគណីហ្វេសប៊ុករបស់កញ្ញាផ្ទាល់ បានបង្ហោះរូបប៉ុន្មានសន្លឹក ក្នុងឈុតប្រពៃណីខ្មែរនៅលើទឹកដីអង្គរ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន វាហាក់បីដូចជាកញ្ញា ឌុច លីដា កំពុងតែបង្អួតសម្រស់នៅលើទឹកដី សៀមរាបអង្គរដ៏ស្រស់សោភា យ៉ាងដូច្នេះដែរ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីមហាជនជាពិសេសអ្នកគាំទ្ររបស់នាង ឃើញរូបទាំងនេះហើយ ពិតជាសរសើរពីសម្រស់របស់អ្នកនាង មិនដាច់ពីមាត់នោះទេ ដែលថាស្រស់ស្អាតបែបថ្លៃថ្នូរ គួរជាទីចាប់អារម្មណ៍៕

ចង់ដឹងថាកញ្ញា ឌុច លីដា ស្រស់ស្អាតប៉ុណ្ណានោះ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌុច លីដា
កញ្ញា ឌុច លីដា បង្អួតសម្រស់លើទឹកដីសៀមរាបអង្គរ
កញ្ញា ឌុច លីដា បង្អួតសម្រស់លើទឹកដីសៀមរាបអង្គរ
កញ្ញា ឌុច លីដា បង្អួតសម្រស់លើទឹកដីសៀមរាបអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា