បរទេស៖ ឧបសគ្គមួយធំបំផុត ដែលអ្នកពន្លត់អគ្គិភ័យភាគច្រើនតែងតែជួបប្រទះ គឺការចូលទៅក្នុងបន្ទប់ ឬកន្លែងណា ដែលមានអណ្តាតភ្លើងធំពេក។

យ៉ាងណាមិញ ក្រុមហ៊ុន PyroLance បានចេញលក់នូវកាំភ្លើងបាញ់ទឹកមួយប្រភេទ ដែលអាចបាញ់ទឹកក្នុងកម្លាំងខ្លាំង រហូតដល់អាចចោះប្រហោងតូចៗ នៅក្នុងជញ្ជាំងស៊ីម៉ង់និងដែក ដើម្បីបាញ់ទឹកចូលទៅអគារ ដែលមានការឆាបឆេះទៀតផង។

កាំភ្លើងបាញ់ទឹក PyroLance អាចកាត់បន្ថយសីតុណ្ហភាពក្នុងបន្ទប់ ដែលឆាបឆេះចាប់ពី ៨១៥អង្សាសេធ្លាក់ចុះមកដល់ត្រឹម ៩៣ អង្សាសេ ក្នុងរយៈពេលជាងមួយនាទីប៉ុណ្ណោះ ដូច្នេះបានសេចក្តីថា វានឹងអាចជួយសម្រាលភាពគ្រោះថ្នាក់ដល់អ្នកពន្លត់អគ្គិភ័យ ពីការប៉ះពាល់នឹងកំដៅខ្លាំងហួសហេតុផងដែរ។

កាំភ្លើងបាញ់ទឹក ដែលមានសមត្ថភាពខ្ពស់នេះ នឹងមានតម្លៃចាប់ពី ១៥ ០០០ដុល្លារអាមេរិក រហូតដល់ទៅជាង ៨០ ០០០ដុល្លារអាមេរិក៕

កាំភ្លើងបាញ់ទឹក PyroLance
ការសាកល្បងកាំភ្លើងបាញ់ទឹក PyroLance
ការសាកល្បងកាំភ្លើងបាញ់ទឹក PyroLance
ការសាកល្បងកាំភ្លើងបាញ់ទឹក PyroLance

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]