ភ្នំពេញ៖ បើនិយាយពីឈ្មោះរបស់ អ្នកនាង ទូច ស្រីល័ក្ខ នរណាក៏ស្គាល់ដែរ ព្រោះនាងគឺជាតារាសម្ដែង និងជាតារាម៉ូដែលជួរមុខមួយរូប ដែលមានទេពកោសល្យមិនធម្មតា មិនត្រឹមតែចេះសម្ដែង  ថែមទាំងអាចនិពន្ធបទចម្រៀង ច្រៀងយ៉ាងពិរោះទៀតផង។

កត្តាទាំងនេះហើយ ទើបធ្វើឲ្យប្រជាប្រិយភាព អ្នកនាង នៅតែមានហាងឆេង មិនស្រកចុះ បើទោះជាខ្លួន រៀបការមានកូនហើយក៏ដោយ។

ប៉ុន្តែ រឿងដែលប្រិយមិត្តមិននឹកស្មានដល់នោះ នៅពីក្រោយភាពជោគជ័យ ដែលតារាស្រី រូបនេះមានសព្វថ្ងៃ ក៏មានការជ្រោមជ្រែង ពីបងប្រុសរបស់អ្នកនាងផ្ទាល់ ជាពិសេស គាត់តែងតាមមើលថែប្អូនស្រីម្នាក់នេះ មិនឲ្យខ្វះចន្លោះឡើយ។

ការលះបង់របស់បងប្រុសអ្នកនាង បានធ្វើឲ្យតារាស្រីល្បីឈ្មោះនេះ មានក្ដីរំភើបជាខ្លាំង រហូតដល់ថ្នាក់បង្ហោះសាររៀបរាប់យ៉ាង វែងអន្លាយ បង្ហាញពីទំហំចិត្តស្រលាញ់ ដែលបងប្រុសនាង មានចំពោះខ្លូន ដោយក្នងនោះ ស្រីល័ក្ខ បានសរសេរថា៖ 

« ចង់និយាយប្រាប់បងប្រុសរបស់ខ្ញុំ បន្តិចតាមរលក Facebook គាត់គឺជាបងប្រុសដែរល្អសម្រាប់ខ្ញុំ បេីទេាះបីគាត់ឈឺរឺហត់យ៉ាងណា គាត់តែងតែនៅក្បែរខ្ញុំជានិច្ច ហេីយមិនដែរទុក ខ្ញុំចេាល ប្អូនចង់ទៅណាគឺកំដរ តាមទាំងអស់ ឲ្យតែប្អូនសប្បាយចិត្ត បងចាំប្អូនបានគ្រប់ពេល ទាំងច្រៀង តាមបណ្តាលខេត្តផ្សេងៗ ទេាះមេា៉ង១រឺមេា៉ង២យប់នៅតែថាអត់អី នេះហេីយទឹកចិត្តបងប្រុស ប្អូនចង់ចាំមិនភ្លេច» ។

សារនេះបានធ្វើឲ្យ ប្រិយមិត្ត អ្នកគាំទ្រ កោតសរសើរ ពីសំណាងរបស់ តារាពហុជំនាញ រូបនេះជាខ្លាំង ព្រោះតែអ្នកនាង មានសំណាង បានបងប្រុសដ៏ល្អបែបនេះ៕

អ្នកនាង ទូច ស្រីល័ក្ខ និង បងប្រុស
អ្នកនាង ទូច ស្រីល័ក្ខ និងបងប្រុស
អ្នកនាង ទូច ស្រីល័ក្ខ និងបងប្រុស
អ្នកនាង ទូច ស្រីល័ក្ខ និងបងប្រុស ព្រមទាំងកូន
អ្នកនាង ទូច ស្រីល័ក្ខ និងគ្រួសារ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ