ហូឡង់៖ អតីតគ្រូបង្វឹកក្រុមស្ករគ្រាប់ Everton លោក Ronald Koeman ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ហូឡង់ កាលពីម្សិលមិញនេះ។ 

លោក Ronald Koeman ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ហូឡង់

Koeman ដែលនៅទំនេរពីការងារមួយរយៈ ក្រោយពី Everton បណ្ដេញចេញកាលពីខែតុលា កន្លងទៅ នឹងត្រូវដឹកនាំក្រុមជម្រើសជាតិហូឡង់ ជាលើកដំបូងទល់នឹងក្រុមតោកំណាច អង់គ្លេស នៅថៃ្ងទី២៣ ខែមីនា ខាងមុននេះ។

អតីតអ្នកចាត់ការរបស់ក្លិប Southampton រូបនេះ បានចុះកុងត្រាជាមួយជើងឯករង World Cup ឆ្នាំ២០១០ រយៈពេល ៤ឆ្នាំកន្លះ។ ពោលគឺ រហូតដល់ព្រឹត្ដិការណ៍ World Cup ឆ្នាំ២០២២។

Koeman ត្រូវបានគេចាត់ទុកថា ជាវីរបុរសមួយរូបរបស់ហូឡង់ តាំងតែជំនាន់លោកនៅជាកីឡាករ ដែលក្នុងនោះ រូបលោកធ្លាប់លេងឲ្យបាន៧៨ប្រកួត និងជួយជម្រើសជាតិលើកពានទ្វីបអឺរ៉ុបកាលពីឆ្នាំ១៩៨៨។

គួរឲ្យដឹងផងដែរថា គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះ នឹងឡើងជំនួសតំណែងលោក Dick Advocaat ដែលបានលាឈប់ ដោយសារតែ មិនអាចនាំហូឡង់ឡើងទៅ World Cup នៅរុស្ស៊ីបាន ៕  

លោក Keoman កាលនៅដឹកនាំ Everton
លោក Keoman (ស្ដាំ) កាលលេងឲ្យជម្រើសជាតិហូឡង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]