ភ្នំពេញ៖ អ្នកនាង អម្ពរ ទេវី គឺជាតារាសម្តែងជើងចាស់មួយរូប ដែលធ្លាប់សាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ជាតារាសម្តែងជួរមុខ លំដាប់ប្រទេសកាលពីច្រើនឆ្នាំមុន។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ អ្នកនាង អម្ពរ ទេវី បានសម្រេចចិត្តវិលរកទ្រនំសិល្បៈជាថ្មី បន្ទាប់ពីបាត់មុខអស់មួយរយៈធំ ហើយតារាស្រីរូបនេះ នៅតែអាចរក្សាបាននូវប្រជាប្រិយភាពរបស់នាងដដែល និងមិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់អ្នកនាង នៅតែស្រស់ស្អាត មិនចាញ់តារាជំនាន់ថ្មី ប៉ុន្មាននោះទេ។

ដោយឡែក កាលពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានទម្លាយវីដេអូចាស់ៗ របស់អ្នកនាង អម្ពរ ទេវី កាលពីនាងនៅវ័យក្មេង ដែលក្នុងវីដេអូនោះ រូបនាងបានគ្រងឈុត ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ លាន់មាត់សរសើរពីសម្រស់របស់អ្នកនាងថា កាលពីអ្នកនាងនៅក្មេង ហើយគ្រងឈុតប្រពៃណីបែបនេះ ពិតជាស្រស់ស្អាតដូចព្រះនាងខ្លាំង។

ទោះជាយ៉ាងណាក្តី បើប្រៀបធៀបសម្រស់របស់អ្នកនាង រវាងកាលពីមុននិងពេលបច្ចុប្បន្ន ពិតជាស្រស់ស្អាតមិនខុសគ្នាប៉ុន្មាននោះទេ ព្រោះអ្នកនាងនៅតែមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យដដែល៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

អម្ពរ ទេវី នាពេលបច្ចុប្បន្ន
អម្ពរ ទេវី នាពេលបច្ចុប្បន្ន
អម្ពរ ទេវី កាលពីវ័យក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អម្ពរ ទេវី