បរទេស៖ ខែ្សការពារស្លាប Patrice Evra នឹងចុះកុងត្រាលេងឲ្យក្លិបញញួរធំ West Ham នាថៃ្ងនេះ ក្រោយពីក្លិប Marseille បានបណ្ដេញរូបគេចេញ កាលពីដើមរដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន Sky Sports បានចុះផ្សាយ។ 

Evra ត្រូវបានក្លិបនៅបារាំង បណ្ដេញចេញពីក្លិប ក្រោយលោតទាត់អ្នកគាំទ្រក្នុងប្រកួត Europa League។ មិនតែប៉ុណ្ណោះ Evra ក៏ត្រូវសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ហាមមិនឲ្យប្រកួតពានទ្វីបអឺរ៉ុប ពេញមួយរដូវកាលថែមទៀតផង។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ពេលនេះរូបគេអាចលេងប្រកួតពាន ក្នុងប្រទេសអង់គ្លេស ជាមួយក្លិបថ្មី West Ham រហូតដល់បញ្ចប់រដូវកាលនេះ។ 

Evra ធាក់អ្នកគាំទ្រ ពេលលេងក្នុងពានរង្វាន់ Europa League

Evra នឹងត្រូវធើ្វការជាមួយអ្នកចាត់ការ David Moyes សាជាថ្មី ក្រោយពួកគេទាំង២ ធ្លាប់ធើ្វការជាមួយគ្នាម្ដងរួចមកហើយ ពោលគឺ កាលពីអំឡុងឆ្នាំ២០១៣-២០១៤កន្លងទៅ ក្នុងក្លិបបិសាចក្រហម Manchester United ។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែល Evra ត្រលប់មកប្រកបអាជីពបាល់ទាត់នៅទឹកដីអង់គ្លេសវិញ ក្រោយចាកចេញពី Man Utd នៅឆ្នាំ២០១៥ ខណៈជើងឯក Premier League វិញ រូបគេឈ្នះបានចំនួន៥ដង ផងដែរ៕  

Evra និង Moyes នឹងធើ្វការជាមួយគ្នាវិញនៅ West Ham
Evra (ឆ្វេង) ឈ្នះ Premier League បាន៥ដង ជាមួយ Man Utd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]