ភ្នំពេញ៖ ជាការពិតណាស់ ជីវភាពប្រចាំថ្ងៃរបស់ខ្លាញីក្នុងផលិតកម្ម រស្មីហង្សមាស និងជាតារាកំពូល លំដាប់ជួរមុខប្រចាំប្រទេស កញ្ញា ឱក សុគន្ធកញ្ញា តែងត្រូវបានមហាជនចាប់អារម្មណ៍ជានិច្ច មិនថារបស់ប្រើប្រាស់ ឡានឬផ្ទះ នោះទេ។

ជារឿយគេកម្រឃើញតារាស្រីរូបនេះ បង្អួតរបស់ប្រើប្រាស់របស់ខ្លួនលើបណ្ដាញសង្គមណាស់ ប៉ុន្តែ មុននេះ ដៃគូចម្រៀងលោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធ កញ្ញា បានបញ្ចេញនូវរូបភាពមួយចំនួន ឲ្យឃើញពីសកម្មភាព ពីនាងដើរផ្សារទំនើបមួយកន្លែង លើគណនី(IG) ។

អ្វីដែលគួរជាទីចាប់អារម្មណ៍ យូរៗដើរផ្សារម្ដង ឱក សុគន្ធ កញ្ញា លេងទិញសុទ្ធតែរបស់ប្រ៊េនៗ ដែលមានម៉ាកល្បីៗតែម្ដង។ ហើយបើទោះជា កញ្ញា មិនបានបញ្ជាក់ថា ពីតម្លៃ ក្នុងការទិញ ទាំងនោះ តែគ្រប់គ្នាអាចស្មានដឹងថា ទំនិញដែលនាងបានទិញ មុខជាត្រូវចំណាយលុយមិនតិចទេ។

ហើយរូបភាពទាំងនេះ ពិតជាបាន បញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់បទ «ចង់ទៅ ទៅៗ» រូបនេះ ពិតជាមានជីវភាព រស់នៅយ៉ាងសម្បូរបែប មិនអន់ជាងតារាបរទេសមួយចំនួនឡើយ៕

ឱក សុគន្ធ កញ្ញា
ឱក សុគន្ធ កញ្ញា លេងទិញសុទ្ធតែរបស់ប្រ៊េនៗ
ឱក សុគន្ធ កញ្ញា លេងទិញសុទ្ធតែរបស់ប្រ៊េនៗ
ឱក សុគន្ធ កញ្ញា លេងទិញសុទ្ធតែរបស់ប្រ៊េនៗ
ឱក សុគន្ធ កញ្ញា លេងទិញសុទ្ធតែរបស់ប្រ៊េនៗ
ឱក សុគន្ធ កញ្ញា លេងទិញសុទ្ធតែរបស់ប្រ៊េនៗ
ឱក សុគន្ធ កញ្ញា លេងទិញសុទ្ធតែរបស់ប្រ៊េនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា