ភ្នំពេញ៖ បទ«ចង់ស្រែកឲ្យខ្លាំង» របស់ ឱក សុគន្ធកញ្ញា ត្រូវបានទទួលការគាំទ្រខ្លាំង ពីទស្សនិកជន ប្រុសស្រី តាំងកំពូលតារាចម្រៀងរូបនេះ ជ្រកនៅផលិតកម្ម យូធូ មកម្ល៉េះ។

ជាក់ស្ដែង បើទោះជាបទនោះចេញជាច្រើនឆ្នាំ ហើយក្ដីក៏បច្ចុប្បន្ន នៅតែមានតារាមួយចំនួន លើកយកបទនេះ មកច្រៀងជារឿយៗផងដែរ។

អ្វីដែលប្លែកនោះ ថ្មីៗនេះ កញ្ញា ហង្ស សុជាតា ម្ចាស់បទ«សាកល្បងស្រលាញ់គ្នាម្ដងទៀត» ក៏បានលើកយកបទចាស់នេះ មកច្រៀងជាភាសាថៃ ដែលធ្វើឲ្យអ្នកទស្សនា មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា តារាស្រីរូបនេះ ចេះច្រៀងភាសាថៃបានយ៉ាងរលូន ជាពិសេស ទឹកដមសម្លេងរបស់កញ្ញា ក៏ពិរោះមិនចាញ់ម្ចាស់ដើម ទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូខាងក្រោម៖   

«ចង់ស្រែកឲ្យខ្លាំង» របស់ ឱក សុគន្ធកញ្ញា
ហង្ស សុជាតា ច្រៀងបទ«ចង់ស្រែកឲ្យខ្លាំង» របស់ ឱក សុគន្ធកញ្ញា ជាភាសាថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា