ភ្នំពេញ៖ តារាកំប្លែងស្រីវ័យចំណាស់  អ្នកនាង ស៊ុន ណារីម៉ូនីកា បច្ចុប្បន្នកំពុងរស់នៅស្រុកខែ្មរ ក្រោយវិលមកពីប្រទេសបារាំងវិញ យ៉ាងណាមិញមួយរយៈចុងក្រោយនេះ អ្នកនាង ហាក់ស្ងាត់បាត់មុខពីសិល្បៈ ជាហេតុធ្វើឲ្យ ទស្សនិកជន ជាច្រើន នឹករលឹក តារាកំប្លែងស្រី នេះជាខ្លាំង។

ប៉ុន្តែ ប្រិយមិត្តប្រហែលជា មិននឹកស្មានទេថា ពេលនេះដៃគូ កំប្លែងនាយ កុយ អ្នកនាង ស៊ុន ណារីម៉ូនីកា កំពុងជួបទុក្ខធំ ខណៈកូនប្រុសជាទីស្រលាញ់ កំពុងសម្រាកព្យាបាល ជំងឺយ៉ាង ធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។

នេះបើតាមសម្ដី លោក អ៉ឺម ជីវ៉ា ដែលបានបង្ហោះសារ រៀបរាប់ពីស្ថានភាព គ្រួសារតារាកំប្លែងនេះថា៖ « កូនប្រុសរបស់តារាចំរៀងនិងកំប្លែង អ្នកនាង សុន ណារីម៉ូនីកាកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ កូនរបស់តារាចំរៀងនិងកំប្លែង សុន ណារីម៉ូនីកា គឺលោក សុន តារាឡង់ឌី បានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីពេទ្យលោកសង្ឃ ដោយសារជំងឺដំបៅសួតនិងទឹកនោមផ្អែមធ្ងន់ធ្ងរ ។

ពេលដែលខ្ញុំបាទទៅសួសុខទុក្ខដល់មន្ទីពេទ្យអ្នកនាង សុន ណារីម៉ូនីកាមានបាននិយាយទាំងទឹកភ្នែកថា កូនរបស់ អ្នកនាងមានជំងឺរាុំរៃនេះជាយូរឆ្នាំ មកហើយរហូតធ្វើអោយអ្នកនាងសំរេចចិត្តលក់ផ្ទះអស់ពីខ្លួន ដើម្បីយកមកព្យាបាលកូនរបស់អ្នកនាង ។

តែមកដល់ពេលនេះ អ្នកនាងពិតជាគ្មានលទ្ធភាព ថវិកាព្យាបាលទៀតទេ ដោយសារមួយថ្ងៃៗ ត្រូវចំនាយច្រើនពេក ណាមួយអ្នកនាង មិនសូវមានចំណូលផង អ្នកនាងមិនដឹងធ្វើយ៉ាងម៉េចទៀតទេ ក្នុងការសួរសុខទុក្ខនេះ ខ្ញុំបាទក៏មានថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចឧបត្ថម្ភ ដល់កូនរបស់អ្នកនាង ស៊ុនណារីម៉ូនីកា ផងដែរ ។

សូមបញ្ជាក់ដែរថាអ្នកនាង សុ៊នណារីម៉ូនីកា គឺជាតារាកំប្លែង ដ៏ឆ្នើមមួយរូបដែលធ្លាប់ជាអតីតសមាជិកក្រុម នាយកុយនាយក្រឹម កន្លងមក ។»

ដំណឹងនេះ បានធ្វើឲ្យ មហាជន កើតក្ដីអាណិតអាសូរ ចំពោះអ្នកនាង ជាខ្លាំង ព្រោះតែ អ្នកនាង ស៊ុន ណារីម៉ូនីកា  សុខចិត្តលះបង់គ្រប់យ៉ាង សូម្បីតែលក់ផ្ទះ នឹងត្រូវរស់ដោយគ្មានជម្រក ក៏សុខចិត្តដែរ ឲ្យតែបានលុយមកមើលជំងឺ កូនប្រុស ម្នាក់នេះ ឲ្យជាសះស្បើយ៕

ទឹកចិត្តម្ដាយ ស៊ុន ណារីម៉ូនីកា សុខចិត្តលក់ផ្ទះ ព្រោះតែមើលជំងឺកូនប្រុស
ទឹកចិត្តម្ដាយ ស៊ុន ណារីម៉ូនីកា សុខចិត្តលក់ផ្ទះ ព្រោះតែមើលជំងឺកូនប្រុស
ទឹកចិត្តម្ដាយ ស៊ុន ណារីម៉ូនីកា សុខចិត្តលក់ផ្ទះ ព្រោះតែមើលជំងឺកូនប្រុស
អ្នកនាង ស៊ុន ណារីម៉ូនីកា សុខចិត្តលក់ផ្ទះ
អ្នកនាង ស៊ុន ណារីម៉ូនីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]