ភ្នំពេញ៖ តារាចម្រៀងស្រីជើងចាស់ ឡេង មុន្នីរចនា ដែលនាងត្រូវបានមហាជនចាត់ទុកថា ជាតារាស្រីដែលមានទឹកដមសម្លេងខ្ពស់ ព្រមជាមួយនឹងភាពប៉ិនប្រសប់ ក្នុងការបញ្ចេញក្បាច់រាំចង្កេះទន់ ដោយរាល់ពេលដែលនាងឡើងសម្តែងលើឆាកម្តងៗ តែងតែធ្វើឲ្យទស្សនិកជនសឹងតែទប់ខ្លួន មិនជាប់ ជាមួយនឹងភាពក្រមិចក្រមើមញាក់កន្រ្តាក់អារម្មណ៍របស់នាង។

តារាចម្រៀងស្រីជើងចាស់ ឡេង មុន្នីរចនា

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ តារាស្រីរូបមិនត្រឹមតែមាន ជំនាញក្នុងសិល្បៈតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងមានជំនាញពិសេសខាងផ្នែកបាញ់កាំភ្លើងថែមទៀត។ នេះបើយោងតាមការលើកឡើងរបស់តារាស្រី ឡេង មុន្នីរចនា បានប្រាប់មកកាន់ខ្មែរឡូតថា កាលពីមុនអ្នកនាងធ្លាប់រៀនចេះបាញ់កាំភ្លើង បានយ៉ាងស្ទាត់ជំនាញ ចម្ងាយ១១ម៉ែត្រ ដោយមិនបាច់ពាក់កាសត្រចៀក បាញ់ត្រូវយ៉ាងផុយ មិនឲ្យខុសទេ។

ប៉ុន្តែមិនថាយ៉ាងណា ដោយសារមកទល់បច្ចុប្បន្ននេះ អ្នកនាងខានបាញ់យូរ ទើបរៀងធ្លាក់ស្នាដៃបន្តិច ប៉ុន្តែចម្ងាយ១១ម៉ែត្រនៅតែអាចបាញ់ចំដដែល៕

ចង់ដឹងថាយ៉ាងណា តោះមកតាមដានវីដេអូខាងក្រោមទាំងអស់គ្នា៖   

តារាចម្រៀងស្រីជើងចាស់ ឡេង មុន្នីរចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]