ភ្នំពេញ៖ គ្លីមមី (Gleamy) ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាអតិថិជនដែលបានប្រើប្រាស់ផ្ទាល់តែម្តងនោះ បានមកបើកសាខាថ្មីនៅក្នុងតំបន់បឹងកេងកងហើយ។ ដោយសារតែមានកំណើននៃការគាំទ្រ ដ៏ដូចជា ដើម្បីសម្រួលឲ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងស្វែងរកនោះ គ្លីមមី បានមកបើកសាខាមួយទៀត ជាមួយ អាគារដ៏ថ្មីសន្លាង និងផាសុកភាព ដែលមានបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនទំនើបៗផងដែរ។

គ្លីមមី (Gleamy) បានមកបើកសាខាថ្មីនៅក្នុងតំបន់បឹងកេងកងហើយ

កញ្ញា ម៉ូ មន្នីនិច ដែលអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនបានស្គាល់ហើយថា ជានាយកប្រតិបត្តិរបស់ គ្លីមមី (Gleamy) នោះ បានមានប្រសាសន៍ថា៖ 

“ការដែលមកបើកសាខាមួយទៀតនៅបឹងកេងកងនេះ គឺដើម្បីផ្តល់នូវផាសុកភាព ទាំងអនាម័យ និងសេវាកម្មល្អ ជូនដល់អតិថិជន ហើយណាមួយទីតាំងថ្មីនៅក្នុងតំបន់បឹងកេងកងនេះ ក៏ជាទីតាំងល្អ ធំទូលាយ ហើយងាយស្រួលរកផងដែរ។”
កញ្ញា ម៉ូ មន្នីនិច នាយកប្រតិបត្តិរបស់ គ្លីមមី (Gleamy)

គួរបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាលមុខ និងសម្រស់ គ្លីមមី (Gleamy) ដែលល្បីខ្លាំងទៅលើជំនាញព្យាបាលដោយប្រើឱសថបុរាណខ្មែរនោះ មានបម្រើសេវាកម្មព្យាបាលបញ្ហាស្បែកគ្រប់ប្រភេទ ជាពិសេសទៅលើស្បែកមុខនេះតែម្តង។

មជ្ឈមណ្ឌលព្យាបាលមុខ និងសម្រស់ គ្លីមមី (Gleamy) ល្បីខ្លាំងទៅលើជំនាញព្យាបាលដោយប្រើឱសថបុរាណខ្មែរ

ថៅកែស្រីវ័យក្មេងរូបនេះបានបន្ថែមថា៖

“ភាគច្រើនភ្ញៀវដែលមកជួបជាមួយ គ្លីមមី (Gleamy) គឺនៅពេលដែលគាត់អស់ជម្រើស មានន័យថា គាត់បានសាកល្បងនៅគ្លីនិកផ្សេងៗដល់អស់ចិត្តហើយ រហូតដល់មុខគាត់ឡើងមុនខ្លាំង អាឡែកហ្ស៊ី ខ្ទុះ ឬដល់រលួយជាដើមនោះ ទើបមកសាកល្បងជាមួយ គ្លីមមី (Gleamy)។”
គ្លីមមី (Gleamy) មានបម្រើសេវាកម្មព្យាបាលបញ្ហាស្បែកគ្រប់ប្រភេទ

ទោះជាយ៉ាងណា ថោស្រីដ៏ស្រស់ស្អាតរូបនេះបានអះអាងថា ស្ទើរតែភ្ញៀវទាំងអស់ហើយ ដែលទទួលបានលទ្ធផលល្អ និងមុខស្អាត នៅពេលដែលគាត់ព្យាយាមប្រើប្រាស់គ្លីមមី (Gleamy) តាមការនែនាំរបស់អ្នកជំនាញ។

ស្ទើរតែភ្ញៀវទាំងអស់ហើយ ដែលទទួលបានលទ្ធផលល្អ និងមុខស្អាត នៅពេលដែលគាត់ព្យាយាមប្រើប្រាស់គ្លីមមី (Gleamy)

ជាក់ស្តែង គ្លីមមី (Gleamy) មិនមែនមានតែសេវាកម្មព្យាបាលស្បែកមុខ ដោយប្រើឱសថបុរាណនោះទេ។ ក្រៅពីនេះ គ្លីមមី (Gleamy) ក៏មានផលិតផល Cosmetic និងថ្នាំពេទ្យ ដែលផ្តល់ដោយវេជ្ជបណ្ឌិតបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ ដើម្បីព្យាបាលទៅតាមស្បែកមុខ និងស្ថានភាពរបស់អតិថិជនផងដែរ។

គ្លីមមី (Gleamy) ក៏មានផលិតផល Cosmetic និងថ្នាំពេទ្យ ដែលផ្តល់ដោយវេជ្ជបណ្ឌិតបញ្ចប់ការសិក្សាពីប្រទេសកូរ៉េផងដែរ

បន្ថែមពីលើការព្យាបាលស្បែកមុខ មុន ជាំ ប្រហោង និង អាឡែកហ្ស៊ី នោះ គ្លីមមី (Gleamy) ក៏មានបម្រើសេវាកម្មផ្នែកសម្ផស្សផ្សេងៗទៀតដូចជា៖

• ញិចមុន និងម៉ាស្សាមុខ

• បាញ់ឡាស៊ែរជម្រុះ រោមក្លៀក រោមជើង និងរោមត្រង់ណាដែលមិនពេញចិត្ត ធានាថាបាត់មួយជីវិត

• លុបបំបាត់សង្វារ

• ខាត់ស្បែកឲ្យសដោយប្រើឱសថបុរាណ ឡេជំនួយ និងបាញ់ឡាស៊ែរ ដើម្បីជុសជុលស្បែកខូច

• បណ្តុះសក់ ដោយប្រើសាប៊ូកក់ ថ្នាំលាប និងថ្នាំលេប និងសេវាកម្មផ្សេងៗទៀត។

គ្លីមមី (Gleamy) ក៏មានបម្រើសេវាកម្មផ្នែកសម្ផស្សផ្សេងៗជាច្រើនទៀតផងដែរ

គួរបញ្ជាក់ទៀតថា ទីតាំងចាស់របស់ គ្លីមមី (Gleamy) ដែលស្ថិតនៅក្នុងតំបន់ទួលគោកនោះ កំពុងជួសជុល ហើយក៏នឹងបើកដំណើរការវិញក្នុងពេលឆាប់ៗនេះដែរ។ 

គ្លីមមី (Gleamy) ក៏មានបម្រើសេវាកម្មផ្នែកសម្ផស្សផ្សេងៗជាច្រើនទៀតផងដែរ

ដូច្នេះ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ជាមួយផលិតផល និងសេវាកម្មរបស់ គ្លីមមី (Gleamy) ក៏ដូចជាអតិថិជនដែលធ្លាប់ប្រើប្រាស់ហើយនោះ អាចមកកាន់សាខាថ្មីបាន ដែលមានអាស័យដ្ឋាន ផ្ទះលេខ ០៣ ផ្លូវ ៣០៦ សង្កាត់បឹងកេងកង ជាប់ធនាគា ហ្វីលីព ទល់មុខ ធនាគាកាណាឌីយ៉ា ផ្លូវនរោត្តម រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ ០៨១ ៥៥៥ ០៦១, ០៨១ ៥៥៥ ០៦២, ០៨១ ៥៥៥ ០៦៣, ០៩៥ ៥៥៥ ៩២៥ និង ០៩៥ ៥៥៥ ៩២៦ ឬទំព័រហ្វេសប៊ុក គ្លីមមីថ្នាំរុក្ខជាតិខ្មែរកំចាត់មុន ជាំ ស្នាម និងប្រហោង - Gleamy

ប្លង់ទីតាំង គ្លីមមី (Gleamy) សាខាបឹងកេងកង

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]