ភ្នំពេញ)៖ មិនដឹងថា តារាស្រីអ្នកនាង ឆៃ លីដាឡែន កំពុងមានបញ្ហាផ្លូវចិត្ត ឬផ្ទុះរឿងជម្លោះក្តៅសាច់ ជាមួយបុគ្គលរូបណានោះទេ ខណៈដែលនាបាននិយាយទាំងអារម្មណ៍ មិនសប្បាយចិត្តថា ពេលខ្លះអំពើរល្អរបស់នាង ដែលចង់ឲ្យបុគ្គលម្នាក់ទៀត ក្លាយជាមនុស្សរឹងមាំ និងចេះកែលម្អ នូវចំណុចខ្វះខាតរបស់ខ្លួន ដើម្បីជាប្រយោជន៍ទៅថ្ងៃក្រោយនោះ ប៉ុន្តែជាលទ្ធផលបំណងល្អនេះបែរជាទទួលបានមកវិញ ស្ទើរតែកកឈាមទាំងដុំៗ។

អ្នកនាង ឆ័យ លីដាឡែន តាមការកត់សម្គាល់ អំឡុងពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីនាងផ្តើមសាងសុភមង្គលរួមរស់ស្នេហា ជាមួយស្វាមី គឺជារឿយៗតារាស្រីរូបនេះ តែងតែបង្ហាញពីវិបត្តិផ្លូវចិត្ត ជាមួយអារម្មណ៍មិនសប្បាយចិត្ត ជាបន្តបន្ទាប់ គ្រាន់តែពុំត្រូវបាននរណាដឹងទេថា នាងមានបញ្ហាចាក់ស្រេះអ្វីខ្លះ នៅក្នុងខ្លួននោះឡើយ។

ទន្ទឹមគ្នានេះដែរ កាលពី១ម៉ោងមុននេះ តារាចម្រៀង ដែលទើបតែបែកធ្លាយរឿងមានកូន អ្នកនាង ឆ័យលី ដាឡែន បាននិយាយថា «ថ្ងៃក្រោយខ្ញុំមិនហ៊ានធ្វើការរិះគន់ទេ ហើយគេរិះគន់ ដើម្បីស្ថាបនាហើយ បែរឆ្លើយមកឲ្យគេវិញ ដោយកកឈាមវិញនោះ។ សូមអញ្ជើញយកគំនិតរបស់អ្នក ទៅបន្តទៀតចុះ សុំខ្លាចហើយសម្តីមកកកឈាម ស្រឡាញ់គឺអ៊ីចឹង បានមកវិញកកឈាម!»។

ទោះបីមានការបញ្ចេញមតិ សួរនាំជាច្រើនពីមហាជន ចង់ដឹងថា តើអ្នកនាង ឆ័យលី ដាឡែន កើតមានបញ្ហាខកបំណង ជាមួយបុគ្គលរូបណា ប៉ុន្តែជាចម្លើយមិនត្រូវបានអ្នកនាង ឆ័យលី ដាឡែន បញ្ជាក់លើករណីនេះទេ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន