មុនដែលគ្មានមុខ ឬគេហៅថាមុនកប់ក្នុងសាច់ រាល់ពេលវាកើតម្តងៗមិនត្រឹមតែមានទំហំធំទេ ចង់ញិចក៏មិនកើត ព្រោះវាគ្មានគ្រាប់ ហើយអាចនឹងបង្កជារលាក ក្រហម និងមានការឈឺចាប់ត្រង់មុខរបួសខ្លាំងណាស់ ថែមទាំងអាចបង្កឱ្យបញ្ហាមុនមួយនេះមិនងាយជាសះស្បើយផងដែរ។ តែបើឱ្យវាជាដោយខ្លួនឯង ក៏ត្រូវប្រើរយៈពេលយូរ ហើយបើចង់ព្យាបាលវាឱ្យឆាប់ជាក៏ពិបាកមិនដឹងធ្វើយ៉ាងណា។ ដូចដែលអ្នកបានដឹងហើយថា ប្រភេទមុនខុសៗគ្នា ចំណែកផលិតផលដែលលក់នៅទីផ្សាក៏តម្រូវប្រភេទមុនខុសគ្នាដែរ ថែមទាំងមានតម្លៃថ្លៃទៀតផង។ តែមិនបាច់បារម្ភទេ ការពិតទៅវិធីធម្មជាតិងាយៗ ក៏អាចជួយអ្នកបានដែរ។

ចង់ដឹងថា វិធីបំបាត់មុនដែលគ្មានមុខធ្វើយ៉ាងណា មកតាមដានវិធីធ្វើទាំងអស់គ្នា៖

# ប្រើកន្សែងក្តៅ

ការប្រើកន្សែងស្អាត មកជ្រលក់ទឹកក្តៅឧណ្ហៗស្អំលើកន្លែងដែលកើតមានមុនកប់នេះ វានឹងជួយធ្វើឱ្យឈាមរត់បានស្រួល ថែមទាំងជួយធ្វើឱ្យគ្រាប់មុនដែលកប់ឆាប់ចេញមុខ ងាយស្រួលយកគ្រាប់មុនចេញ ដើម្បីព្យាបាលមុខមុននេះបានផងដែរ។ អ្នកអាចឧស្សាហ៍ធ្វើវាឱ្យបានច្រើនដងក្នុងមួយថ្ងៃ បញ្ហាមុនកប់នេះ ប្រាកដជាឆាប់ជាសះស្បើយជាមិនខាន។

ការប្រើកន្សែងស្អាត មកជ្រលក់ទឹកក្តៅឧណ្ហៗស្អំលើកន្លែងដែលកើតមានមុនកប់នេះ វានឹងជួយធ្វើឱ្យឈាមរត់បានស្រួល ថែមទាំងជួយធ្វើឱ្យគ្រាប់មុនដែលកប់ឆាប់ចេញមុខ

# កញ្ចប់តែខ្មៅ

បន្ទាប់ពីទទួលទានតែខ្មៅរួច កុំបោះចោលកញ្ចប់កាកតែឱ្យសោះ ព្រោះវាមានប្រយោជន៍ក្នុងការជួយព្យាបាលមុនកប់ក្នុងសាច់បាន។ គ្រាន់តែយកកញ្ចប់តែដែលនៅក្តៅឧណ្ហៗមកស្អំលើមុខដែលមានបញ្ហាឈឺ និងហើមអាចជួយធ្វើឱ្យចលនាឈាមរត់បានស្រួល ហើយថែមទាំងអាចជួយកាត់បន្ថយអាការឈឺចាប់ ការរលាក និងអាចធ្វើឱ្យមុនកប់ឆាប់ជាសះស្បើយផងដែរ។

គ្រាន់តែយកកញ្ចប់តែដែលនៅក្តៅឧណ្ហៗមកស្អំលើមុខដែលមានបញ្ហាឈឺ និងហើមអាចជួយធ្វើឱ្យចលនាឈាមរត់បានស្រួល ហើយថែមទាំងអាចជួយកាត់បន្ថយអាការឈឺចាប់ ការរលាក

# ថ្នាំដុសធ្មេញពណ៌ស

មានមនុស្សជាច្រើនជឿថា ថ្នាំដុសធ្មេញអាចជួយព្យាបាលមុខមុនផ្សេងៗបាន ហើយវាក៏អាចជួយព្យាបាលមុនកប់បានផងដែរ។ ដូច្នេះអ្នកគ្រាន់តែយកថ្នាំដុសធ្មេញដែលមានសាច់ថ្នាំពណ៌ស ឬផ្សំពីធម្មជាតិ និងមានសារធាតុ Clove Oil មកលាបកន្លែងដែលមានបញ្ហាប្រហែលជា ២ ទៅ៣ម៉ោង វារឹតតែធ្វើឱ្យការឈឺចាប់ និងការរលាកពីការកើតមុខសាច់ឆាប់ជាសះស្បើយ ព្រមទាំងធ្វើទំហំនៃមុនកប់កាន់តែតូចទៅៗបន្តិចម្តងរហូតបាត់អស់គ្មានសល់ពីផ្ទៃមុខទៀតផង។

អ្នកគ្រាន់តែយកថ្នាំដុសធ្មេញដែលមានសាច់ថ្នាំពណ៌ស ឬផ្សំពីធម្មជាតិ និងមានសារធាតុ Clove Oil មកលាបកន្លែងដែលមានបញ្ហាប្រហែលជា ២ ទៅ៣ម៉ោង

# ទឹកឃ្មុំ

ទឹកឃ្មុំមិនត្រឹមតែមានប្រយោជន៍សម្រាប់ថែសម្រស់ទេ ទឹកឃ្មុំសុទ្ធធម្មជាតិក៏អាចជួយព្យាបាលមុនដែលកប់ក្នុងសាច់ ឱ្យបានឆាប់ជាសះស្បើយបានផងដែរ។ ងាយៗគ្រាន់តែអ្នកយកទឹកឃ្មុំ មកលាបលើកន្លែងដែលកើតមានមុនកប់ រួចទុកចោលប្រមាណជា ១៥នាទី ទៅ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកអាចអនុវត្តបែបនេះមួយថ្ងៃ ៣ដងដើម្បីឱ្យមុខរបួសកាន់តែឆាប់ជាសះស្បើយ។

ទឹកឃ្មុំមិនត្រឹមតែមានប្រយោជន៍សម្រាប់ថែសម្រស់ទេ តែទឹកឃ្មុំសុទ្ធធម្មជាតិក៏អាចជួយព្យាបាលមុនដែលកប់ក្នុងសាច់ ឱ្យបានឆាប់ជាសះស្បើយបានផងដែរ

# ទឹកក្រូចឆ្មារសម្បកលឿង

ទឹកក្រូចឆ្មារសម្បកលឿង ឬទឹកក្រូចឆ្មារធម្មតាសុទ្ធតែពោរពេញដោយជាតិអាស៊ីតពីធម្មជាតិ ដែលអាចជួយធ្វើឱ្យមុនកប់ក្នុងសាច់ឆាប់ជាសះស្បើយបាន ថែមទាំងអាចបំបាត់អាការឈឺចុកចាប់ និងហើមលើមុខរបួសផងដែរ ដោយគ្រាន់តែលាបទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាលើមុខដែលមានបញ្ហាជាការស្រេច។ បន្ថែមពីនេះ ពេលដែលមុនកប់លេចចេញមុខ ហើយ អ្នកអាចលាបទឹកក្រូចឆ្មារលើវាជាមុនសិនចាំញិច ការធ្វើបែបនេះថែមទាំងអាចការពារការហើម ក្រហម និងការឆ្លងមេរោគផ្សេងៗលើផ្ទៃមុខបានទៀតផង។

គ្រាន់តែលាបទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាលើមុខដែលមានបញ្ហាជាការស្រេច

# ទឹកខ្មេះប៉ោម (Apple Cider Vinegar)

អ្នកអាចយកទឹកខ្មេះប៉ោមដែលទិញពីផ្សារទំនើប មកធ្វើការព្យាបាលមុនកប់ក្នុងសាច់ តាមវីធីដូចការប្រើប្រាស់ក្រូចឆ្មារខាងលើបានផងដែរ។ ដោយការលាបទឹកខ្មេះប៉ោមលើមុនដែលកប់ក្នុងសាច់នេះ អាចជួយកាត់បន្ថយការលាក ហើម កម្ចាត់មេរោគបាក់តេរី និងបង្ការការឆ្លងមេរោគលើស្បែកបានផងដែរ ។

ការលាបទឹកខ្មេះប៉ោមលើមុនដែលកប់ក្នុងសាច់នេះ អាចជួយកាត់បន្ថយការលាក ហើម កម្ចាត់មេរោគបាក់តេរី និងបង្ការការឆ្លងមេរោគលើស្បែក

# ជែលប្រទាលកន្ទុយក្រពើ

ជែលប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាពខ្លាំងណាស់ដែរ ក្នុងការព្យាបាលការកើតមុខកប់ក្នុងសាច់នោះ។ ដោយសារតែវាមានផ្ទុកទៅដោយវីតាមីន E សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុសំខាន់ៗដែលអាចជួយធ្វើឱ្យមុខមុខរបួសបាត់ក្រហម បាត់ហើម បាត់រលាក ព្រមទាំងធ្វើឱ្យមុនកប់ក្នុងសាច់ឆាប់ជាសះស្បើយទៀតផង។ អ្នកគ្រាន់តែយកសាច់ជែលប្រទាលកន្ទុយក្រពើលាបលើកន្លែងដែលមានបញ្ហាប្រមាណជា ២០នាទីចាំលាងទឹកចេញ ជាពិសេសកុំភ្លេចអនុវត្តវាជាប្រចាំមួយថ្ងៃ ២ដងបន្ថែមផងជាការស្រេច៕

ជែលប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាពខ្លាំងណាស់ដែរ ក្នុងការព្យាបាលការកើតមុខកប់ក្នុងសាច់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]