ភ្នំពេញ៖ តារាសម្តែងស្រីញញឹមស្រស់ នៅ សូនីតា បច្ចុប្បន្ននេះត្រូវបានគេដឹងថា នាងកំពុងតែមមាញឹកជាមួយនឹង ការរៀបចំតុបតែង ផ្ទះវីឡាថ្មី ធំស្កឹមស្កៃរបស់ខ្លួន ដែលទើបនឹងសាងសង់រួច កាលពីថ្មីៗនេះ។

ជាការពិតណាស់ បើយោងតាមការលើកឡើង របស់ម្តាយតារាស្រី នៅ សូនីតា បានឲ្យដឹងថា ផ្ទះវីឡាថ្មីរបស់នាង បានសាងសង់រួចជាស្ថាពរហើយ ដោយឡែកនៅសល់តែផ្នែកតុបតែង ដាក់គ្រឿងលម្អផ្ទះតែប៉ុណ្ណោះទេ ដែលនៅមិនទាន់រួចរាល់ ពោលគឺរៀបចំបាន៦០ភាគរយហើយ។

មិនតែប៉ុណ្ណោះ ម្តាយរបស់តារាសម្តែងស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាពខាងក្នុងផ្ទះវីឡា ដោយអ្នកស្រីក៏មិនភ្លេចពោលសរសើរពីការរៀបចំក្នុងផ្ទះទាំងនេះ ដែលសុទ្ធសឹង តែជាគំនិតនិងស្នាដៃរៀបចំ ដោយកូនស្រីរបស់គាត់ថែមទៀតផង៕  

តារាសម្តែងស្រីញញឹមស្រស់ នៅ សូនីតា
តារាសម្តែងស្រីញញឹមស្រស់ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះវិឡាប្រណិតថ្មីរបស់ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ នៅ សូនីតា
ផ្ទះវីឡាថ្មីរបស់ នៅ សូនីតា កាលមិនទាន់សាងសង់រួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា