ភ្នំពេញ៖ ពិធីកររូបស្រស់សង្ហា លោក បញ្ញា សិទ្ធ ហើយថែមជាតារាសម្តែងមួយរូបផងដែរ មានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន។

ដោយសារតែ ការព្យាយាម និង ប្រឡូកក្នុងវិស័យសិល្បៈជាយូរឆ្នាំ គេសង្កេតឃើញថាលោក ដូចជាមមាញឹកនឹងការងារសិល្បៈ និងចេញមុខក្នុងកម្មវិធីតូចធំជាច្រើន មិនថា ច្រៀង ពិធីករ សម្តែងជាដើម សឹងតែឲ្យចាញ់តារាល្បីៗជាច្រើនទៀតប៉ុន្មានទេ។

ជាក់ស្តែង កាលពីម្សិលមិញ ពិធីកររូបនេះ បានបង្ហោះរូបភាពវីដេអូ Call ជាមួយម្តាយ ដោយបានសរសេរថា« រាល់ថ្ងៃសុខចិត្តហត់ធ្វើគ្រប់យ៉ាងដើម្បីតែ អ្នកម្តាយមួយមុខគត់ កូនសុខចិត្តពិបាក កុំឲ្យតែម្តាយឈឺទៅបានហើយ បើទេវតាមានមែន សូមបង្វែរការឈីមកឲ្យខ្ញុំវិញ ខ្ញុំសុខចិត្តទទួល (នឹកណាស់)»។

ទាំងនេះ អាចបញ្ជាក់បានថា នេះជាអារម្មណ៍ពិតរបស់លោក ដែលធ្វើឲ្យទស្សនិកជនឃើញហើយ មិនសរសើរមិនបាន ព្រោះទោះបីជាលោករវល់នឹងការងារសិល្បៈយ៉ាងណាក៏ដោយក្តី ក៏លោកមិនភ្លេច ក្នុងការយកចិត្តទុកដាក់ ជាមួយនឹងម្តាយជាទីស្រលាញ់របស់លោកនោះដែរ៕

បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ និយាយវីដេអូCall ជាមួយម្តាយរួចបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ