ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាព The Voice Kids រដូវកាលទីមួយ១ទាំងបួនរូបពេជ្រ ថៃ ឡុង លីគ័ង្គ រ៉នចាន់ឌីន និងសុខ សុជាតា បានជួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវ ធ្វើឲ្យពួកគេបញ្ចេញនូវភាពសប្បាយរីករាយ នៅក្នុងបណ្តាញសង្គមយ៉ាងខ្លាំង។

ជាការពិតណាស់ មិនត្រឹមតែពួកគេសប្បាយចិត្តប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រមួយចំនួនក៏សប្បាយចិត្តចំពោះពួកគេខ្លាំងមិនស្ទើរដែរ ដោយសារតែពួកគេនៅក្មេងមានទាំងសមត្ថភាព និងទេពកោល្យ ថែមទាំងបានជួបនឹងអ្នកដឹកនាំប្រទេសដ៏អស្ចារ្យ និងគួរឲ្យគោរពសម្តេច តេជោ ហ៊ុន សែន មិនចាញ់តារាជួរមុខផ្សេងទៀត។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់ប្អូនស្រី សុខ សុជាតាបានបង្ហោះរូបភាពជាមួយនឹងសម្តេច និងលោកជំទាវ ជាមួយនឹងសារថ្លែងអំណរគុណ និងបញ្ចេញភាពរីករាយ ក្រោយបានទទួលថវិកា១០០០ដុល្លារពីសម្តេច នៅក្នុងពិធីមង្គលការដែលប្អូនទាំងបួនរូបបានចូលរួមកាលពីយប់មិញ។

នៅក្នុងនោះដែរ នាងបានរៀបរាប់ថា៖« ចៅសូមអរគុណ លោកតាសម្ដេច និងលោកយាយជំទាវ ដែលបានឧបត្ថម្ភប្រាក់ចំនួន១០០០ដុល្លារដល់ចៅ ក្នុងពីធីជប់លៀងមង្គលការកាលពីយប់មិញ ចៅសូមជូនពរលោកតា សម្ដេច និងលោកយាយជំទាវ មានសុខភាពល្អកំលាំងមាំមួន អាយុយឺនយូរ»៕ 

សុខ សុជាតា​ពេលឡើងច្រៀង
សុខ សុជាតា​ពេលឡើងច្រៀង
តារាវ័យក្មេងទាំងបួនដួង ពេលបានជួបសម្តេច និងលោកជំទាវ
សុខ សុជាតា និងលោកជំទាវ
សុខ សុជាតា និងសម្តេចតេជោ ហ៊ុន សែន
តារាវ័យក្មេងទាំងបួងរូប ដែលបានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន