(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាម៉ូដែល ដែលមានសម្រស់ស្រស់គ្រប់រដូវកាល ដូចបុប្ផារីកស្គុះស្គាយ កញ្ញា មាន សូនីតា បន្ទាប់ពីធ្វើអាជីវកម្ម លក់ផលិតផលច្នៃពីក្រមា ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនរួមមក នាងក៏ត្រូវបានគេដឹងថា ជាម្ចាស់ហាង លក់មីក្រហមផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នា ជាពិសេសអតិថិជន ដែលគាំទ្រផលិតផលរបស់នាង មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈនាងបានច្នៃអាវយឺតយ៉ាងស្រស់ស្អាត ដែលមានលេខរបស់ខ្មែរយើងទៀតផង។

ជាការកត់សម្គាល់ គេសង្កេតឃើញថា តារាសម្ដែង ដែលមហាជនដាក់រហ្សសនាមឲ្យថា «រាជនីក្រមា» កញ្ញា មាន សូនីតា ថ្មីៗនេះ នាង បានបង្ហាញម៉ូដអាវយឺតថ្មី ដែលបានចេញម៉ូតជាលេខខ្មែរ មើលទៅពិតជាស្រស់ស្អាត ប្លែកភ្នែកតែម្ដង។

គួរបញ្ជាក់ថា កញ្ញា មាន សូនីតា ត្រូវបានមហាជនគ្រប់គ្នាសរសើរ មិនដាច់ពីមាត់ថា មិនត្រឹមតែជាតារាសិល្បៈ ដែលមានទីផ្សារលេចធ្លោរ ត្រូវបានក្រុមហ៊ុននានា ទាក់ទងទៅថតស្ពតពាណិជ្ជកម្មមិនចេះដាច់នោះទេ ថែមទាំងជាអ្នកជំនួយវ័យក្មេង ប្រកបដោយចំណេះដឹងពេញខ្លួនទៀតផង៕

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា