អង់គ្លេស៖ ខែ្សប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane នឹងចាកចេញពីក្លិប Tottenham Hotspur ប្រសិនបើក្លិបមួយនេះ មិនអាចឈ្នះពានរង្វាន់ណាមួយទេនោះ។ នេះបើយោងតាម សម្តីអតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Wayne Rooney បានលើកឡើង។ 

Rooney ថា ខ្សែប្រយុទ្ធ Kane នឹងចាកចេញពីក្លិប បើសិន Spur មិនអាចឈ្នះពាន

Kane ត្រូវបានជាប់ទាក់ទង ជាមួយនឹងការផ្ទេរទៅកាន់ Real Madrid ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អដល់ក្រុម នឹងកំពុងនាំមុខគេ ក្នុងតារាងអ្នកស៊ុតបញ្ចូលទី ក្នុងក្របខ័ណ្ឌ Premier League។

Spur កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ក្រោយយកបាន១ពិន្ទុ ក្នុងការប្រកួតទល់នឹងក្រុម Liverpool ក្នុងលទ្ធផល ២-២ កាលពីថៃ្ងអាទិត្យកន្លងទៅ ខណៈដែល Rooney បានព្រមានថា Kane នឹងអាចចាកចេញពីក្លិប ប្រសិនបើក្រុមមិនអាចឈ្នះពានទេនោះ ទោះរកគ្រាប់បាល់បានច្រើនក៏ដោយ ។  

Rooney និយាយថា៖ 

Harry Kane
«នៅក្នុងពេលនេះ រូបគេអាចនិយាយបានថា ជាខែ្សប្រយុទ្ធដ៏កំពូលម្នាក់ ក្នុងតំបន់អឺរ៉ុប។ គេអាចទៅទីណាក៏បានដែរ ព្រោះថារូបគេមានសមត្ថភាព។ រូបគេប្រៀបបានដូចជា កីឡាករ Alan Sheara ដែលអាចទាត់បញ្ចូលទី គ្រប់ទម្រង់នៃការស៊ុត។ បញ្ហាមួយគឺថា Spur មិនអាចឈ្នះពាន។ ប្រសិនបើពួកគេ មិនអាចឈ្នះពានទេនោះ ប្រហែលជា ១ឆ្នាំ ទៅ២ឆ្នាំទៀត រូបគេ (Kane) នឹងទៅទីណា ដែលអាចឲ្យគេឈ្នះពាន» ៕
Rooney និង Kane
Harry Kane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]