អេស្ប៉ាញ៖ មួយរយៈពេលចុងក្រោយនេះ ខ្សែការពារកណ្តាលរបស់ក្លិប Barcelona កីឡាករ Gerard Pique តែងតែមានបញ្ហាជាច្រើន ជាមួយនឹងអ្នកគាំទ្របាល់ទាត់ សញ្ជាតិអេស្ប៉ាញមួយចំនួន បន្ទាប់ពីមានរឿងចម្រូងចម្រាស ដណ្តើមឯករាជ្យពីប្រទេសអេស្ប៉ាញ ដោយរដ្ឋកាតាឡាន់។

ដូចសព្វមួយដង នៅពេលដែល Pique បណ្តើរបាល់ ទស្សនិកជនមួយចំនួនធំ បានបញ្ចេញសម្លេងហ៊ោចំអកដល់រូបគេ។

ដូច្នេះហើយទើបបានជាពេលដែល Barcelona ប៉ះនឹង Espanyol ខ្សែការពាររូបនេះ បានអបអរគ្រាប់បាល់របស់ខ្លួន ដោយដាក់ម្រាមដៃទៅលើបបូរមាត់ ដែលជាសញ្ញាឲ្យអ្នកឌឺដងដល់រូបគេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការបិទមាត់។

ការអបអរគ្រាប់បាល់របស់កីឡាករ Gerard Pique

យ៉ាងណាមិញ បើសិនជាក្របខ័ណ្ឌ La Liga មូលមតិគ្នាថា កាយវិការអបអរគ្រាប់បាល់របស់កីឡាករ Gerard Pique គឺជាឥរិយាបទមួយមិនសមរម្យ នោះខ្សែការពារវ័យ ៣១ឆ្នាំរូបនេះ នឹងអាចត្រូវព្យួរជើងរហូតដល់ទៅ ៣ប្រកួតផងដែរ ៕ 

ការអបអរគ្រាប់បាល់របស់កីឡាករ Gerard Pique
ការអបអរគ្រាប់បាល់របស់កីឡាករ Gerard Pique

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]