អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍ចង់បានកីឡាករ James Rodriguez តាំងពីយូរណាស់មកហើយ ប៉ុន្តែអ្វីៗហាក់បីដូចជា មិនមានដំណើរការដូចការគ្រោងទុក។

បើទោះបីជាយ៉ាងណាក្តី នៅពេលនេះ ក្លិប Man United បានអញ្ជើញយុវជនមួយរូប ដែលត្រូវបានគេចាត់ទុកថាជា James Rodriguez ជំនាន់ថ្មី នោះគឺកីឡាករ Wilson Tilve ឲ្យមកធ្វើតេស្តនៅក្នុងទីលានហ្វឹកហាត់របស់ខ្លួន។

កីឡាករវ័យ ១៦ឆ្នាំ Wilson Tilve បានចំណាយពេលមួយសប្តាហ៍ពេញ នៅកន្លែងហ្វឹកហាត់របស់ Man United ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ទៅកាន់សំណាក់គ្រូបង្វឹក និងជំនួយការគ្រូបង្វឹក។

គួរឲ្យដឹងដែរថា យុវជនសញ្ជាតិកូឡុំប៊ីរូបនេះ បច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងក្លិប Atletico Colombia de Cartegena ។

យ៉ាងណាមិញ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា តើ Manchester United នឹងចាប់យកកីឡាកររូបនេះ ឬយ៉ាងណានោះទេ។ ប៉ុន្តែក្រៅពីបិសាចក្រហម ក្នុងនោះក៏មានក្រុមធំៗ មួយចំនួនផ្សេងទៀត បានបង្ហាញចំំណាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ៕ 

កីឡាករ Wilson Tilve
កីឡាករ James Rodriguez
គ្រូបង្វឹកក្លិប Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]