យោងទៅតាម ពត៌មាននូវក្នុង ផលិតកម្ម  Wetpaint  បានឲ្យដឹងថា បច្ចុប្បន្ននេះស្ទាយ នៃការផាត់មុខ ម៉ូតសក់ និងស្តាយសំលៀកបំពាក់ មានច្រើនម៉ូតណាស់ ដូច្នេះយើងសូមរៀបរាប់ប្រាប់នៅស្ទាយតុបតែងខ្លួន របស់តារាចម្រៀងស្រីដ៏ល្បី ប្រចាំសហរដ្ឋអាមេរិក គឺនាង Taylor Swift សំរាប់ឆ្នាំ ២០១២ នេះ។

ពេលកន្លងមកនេះ តារាចម្រៀងស្រីដ៏ល្បីគឺ Taylor Swift បានបង្ហាញនូវ ស្ទាយតុបតែងខ្លួន របស់នាងដ៏គួរឲ្យ ចាប់អារម្មណ៍ តាមរយៈការកម្មវិធី Grammy Awards នៅក្នុង   រដ្ឋ Los Angeles កាលពីពេលថ្មីៗនេះ។ នាងមើលទៅ ពិតជាស្រស់ស្អាត ខ្លាំងណាស់ ដោយនាងពាក់នូវ រ៉ូបបំពុងវែងដែលមាន ពណ៌មាសនិងប៉ាក់ឌិន ថែមទៀតផង។ ចំនែកសក់របស់នាង ត្រូវបានលើកឡើង ជារៀងផ្នត់ទឹករលក រួមទាំង យកសក់បត់ដាក់ចូល ក្នុងផ្នូងសក់ នេះជាម៉ូតសក់ដ៏ទាន់សម័យ មួយសំរាប់បច្ចុប្បន្ន។ ជាពិសេសជាងនេះទៀត នាងបានលេងស្ទាយ ផាត់មុខល្អឥតខ្ចោះ ជាមួយនិងស្បែក ស្រស់ស្អាតពីធម្មជាតិ របស់នាងផងដែរ។ រីឯភ្នែកពណ៌ខៀវដ៏មុតថ្លា របស់នាងវិញ បានគូរនូវទឹកគូរភ្នែក(eyeliner)ពណ៌ខ្មៅ រួមជាមួយនឹងការ ផាត់ថ្ពាល់ក្រហមភ្លឺ ដែលគួរឲ្យចាប់អារម្មណ៍ណាស់។

ជាបព្ចាប់ប្រសិនជាប្រិយមិត្តចង់ ផាត់មុខ ធ្វើម៉ូតសក់ នឹងស្ទាយសំលៀកបំពាក់ ដើម្បីចូលរួមក្នុងកម្មវីធីផ្សេងៗ សូមយកការតុបតែង នៃតារាចម្រៀងដ៏ល្បី ខាងលើនេះមកអនុវត្តតាម នោះនឹងមានភាពទាក់ទាញ និងស្រស់ស្អាតជាក់ជា មិនខាន។

តើប្រិយមិត្តគិតថាការតុបតែង របស់តារាស្រីរូបនេះយ៉ាងណាដែរ?

សូមមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]