អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានបង្ហើបប្រាប់រឿងមួយ ដែលខ្លួនសម្រេចចិត្ដស្នាក់នៅ ក្នុងសណ្ឋាគារ The Lowry Hotel ជាជាងការទិញផ្ទះរស់នៅក្នុងទីក្រុង Manchester ។

ចំពោះមូលហេតុនោះ គ្រូបង្វឹកឆ្នើមរូបនេះ បានលើកឡើងថា ដោយសារតែរូបលោកគិតថា វាមានភាពងាយស្រួលជាង និងអាចនៅជិតជំនួយការរបស់លោក។ 

Mourinho សម្រេចមិនទិញផ្ទះក្នុងទីក្រុង Manchester ដោយការស្នាក់នៅក្នុងសណ្ឋាគារ The Lowry

គួរឲ្យដឹងថា តាំងពីក្លាយជាអ្នកចាត់ការក្នុងកីឡដ្ឋាន Old Trafford អស់រយៈពេល២ឆ្នាំ ក៏ពិតមែន ប៉ុន្ដែរហូតមកទល់ពេលនេះ លោក Jose Mourinho ពុំមានផ្ទះសម្រាប់រស់នៅនោះទេ។ ពោលគឺ បានស្នាក់នៅសណ្ឋាគារអស់រយៈពេលជិត ២ឆ្នាំមកហើយ។

អ្នកចាត់ការទូទៅ សញ្ជាតិព័រទុហ្កាល់ខាងលើ​ បានសម្រេចចិត្តជ្រើសរើសយកសណ្ឋាគារ The Lowry Hotel ដែលមានទីតាំងស្ថិតនៅតាមមាត់ទន្លេ Irwell ជាទីស្នាក់អាស្រ័យ ដោយត្រូវចំណាយប្រាក់ ៨១៦ផោនឯណោះ (ប្រហែលជាង ១១៣៨ដុល្លារអាមេរិក) ក្នុងមួយយប់ ។

លោក Mourinho និយាយថា៖

Jose Mourinho
«ប្រសិនបើអ្នកគាំទ្រ ចង់ឲ្យខ្ញុំមានផាសុកភាព គឺបែបនេះហើយជាអ្វីដែលខ្ញុំគិតថា មានផាសុកភាពសម្រាប់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យនរណាម្នាក់ មានការព្រួយបារម្ភទេ ព្រោះខ្ញុំរស់នៅក្នុងផ្ទះល្វែងមួយនៅខាងក្នុងសណ្ឋាគារ ដែលខ្ញុំមានភាពកក់ក្តៅ ហើយខ្ញុំមានអ្វីគ្រប់យ៉ាង ដែលខ្ញុំចង់បានដូចជាខ្ញុំរស់នៅក្នុងផ្ទះអ៊ីចឹង» ៕
Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]