ភ្នំពេញ៖ ក្នុងនាមជាតារាចម្រៀង ពួកគេម្នាក់ៗតែងតែមានស្ទីលនៃការរៀបចំខ្លួនរៀងៗខ្លួន ហើយពួកគេក៏មិនសូវមានស្ទីលនៃការរៀបចំខ្លួន ជាន់ជាមួយតារាចម្រៀងផ្សេងៗ។

យ៉ាងណាមិញ សម្រាប់គ្រឿងតុបតែងខ្លួន ដូចជាគ្រឿងអលង្ការជាដើម អ្នកគាំទ្រក៏កម្រឃើញមានតារាចម្រៀងរូបណា ហ៊ានពាក់គ្រឿងពេជ្រដែលមានតម្លៃថ្លៃ ឡើងឆាកតន្រ្តីនោះដែរ ព្រោះថាគ្រឿងពេជ្រដែលមានតម្លៃថ្លៃទាំងនោះ អាចនឹងជ្រុះឬ បាត់បង់ដោយប្រការណាមួយ ជាយថាហេតុអំឡុងពេលកំពុងសម្តែងក៏ថាបាន។

ដោយឡែក នាពេលថ្មីៗនេះ មានរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន ដោយគេសង្កេតឃើញ តារា២ដួងនៅក្នុងផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា និងលោក ជី ដេវីត ហ៊ានពាក់គ្រឿងអលង្ការដែលតម្លៃថ្លៃៗ ពេលដែលពួកគេឡើងសម្តែងលើកឆាកម្តងៗ ហើយអ្នកទាំង២ពាក់គ្រឿងទាំងនោះ ស្ទើរតែស្រោចខ្លួនទៅហើយ។

ទោះជាយ៉ាងណាក្តី អ្នកទាំង២ គឺជាតារាដំបូងហើយ ដែលហ៊ាន ពាក់គ្រឿងដែលមានតម្លៃថ្លៃ ដើម្បីសម្តែងនៅលើឆាកបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ពេជ្រ សោភា ជាមួយគ្រឿងអលង្ការថ្លៃៗ
ពេជ្រ សោភា ពេលសម្តែងលើឆាកជាមួយគ្រឿងអលង្ការថ្លៃៗ
ជី ដេវីត ជាមួយគ្រឿងអលង្ការថ្លៃៗ
ជី ដេវីត ពេលសម្តែងលើឆាកជាមួយគ្រឿងអលង្ការថ្លៃៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា