បរទេស៖  Vuzix គឺជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់មួយ ដែលមានមូលដ្ឋាននៅទីក្រុង New York ។  ក្រុមហ៊ុនមួយនេះបានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីផលិតនូវវ៉ែនតាឆ្លាតវៃមួយ ដែលអាចជំនួសឲ្យការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចជាទូរស័ព្ទជាដើម។

វែនតាម៉ូដែលថ្មីនេះមានឈ្មោះថា Vuzix Blade ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍បច្ចេកវិទ្យា CES នាទីក្រុង Las Vegas កាលពីថ្មីៗនេះកន្លងទៅ។ អ្វីដែលធ្វើឲ្យវ៉ែនតានេះកាន់តែពិសេសនោះ គឺកញ្ចក់វ៉ែនតាមានសមត្ថភាពបង្ហាញអេក្រង់នៅជ្រុងខាងស្តាំនៃចក្ខុវិស័យរបស់អ្នក ដូច្នេះបានន័យថា ក្នុងពេលដែលអ្នកកំពុងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សនៅខាងក្រៅ អ្នកក៏អាចតាមដានព័ត៌មាន ទទួលការផ្ញើសារ ឬក៏ធ្វើការងារមួយចំនួនទៀត ដែលអ្នកតែងតែធ្វើនៅលើទូរស័ព្ទផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Vuzix គ្រោងនឹងដាក់ចេញលក់នូវផលិតផលដ៏អស្ចារ្យមួយនេះ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នៅក្នុងតម្លៃ ១០០០ដុល្លារអាមេរិក ប៉ុន្តែមហាជនសង្ឃឹមថាវានឹងអាចធ្លាក់ថ្លៃត្រឹម ៥០០ដុល្លារអាមេរិកចុះក្រោម សម្រាប់វ៉ែនតាជំនាន់ក្រោយៗទៀត៕

វ៉ែនតាឆ្លាតវៃ Vuzix Blade
វ៉ែនតាឆ្លាតវៃ Vuzix Blade
វ៉ែនតាឆ្លាតវៃ Vuzix Blade
វ៉ែនតាឆ្លាតវៃ Vuzix Blade

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]