ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kids រដូវកាលទី១ ពេជ្រ ថៃ ឡុង លីគ័ង្គ រ៉នចាន់ឌីន សុខ សុជាតា កំពុងតែមានទីផ្សារសិល្បៈខ្លាំងលើសពីការរំពឹងទុក និងមានប្រជាប្រិយភាពខ្លាំងគួរឲ្យសរសើរ។

បច្ចុប្បន្នតារាវ័យក្មេងប៉ុន្មាននេះ មានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ មិនចាញ់តារាល្បីផ្សេងទៀត តាមរយៈការប្រគុំតន្ត្រីតូចធំនានា គឺតែងតែឃើញមុខពួកគេជានិច្ច។

ជាការពិតណាស់ តារាវ័យក្មេងប៉ុន្មានដួងនេះ បើប្រៀបធៀបពីប្រាក់ចំណូល ទៅនឹងតារាល្បីធំៗ ដែលចូលសិល្បៈយូរឆ្នាំវិញ ក៏មិនអន់ រីឯការគាំទ្រពីទស្សនិកជនវិញក៏ច្រើនមិនធម្មតាដែរ។

ជាក់ស្តែង ក្រៅពីមានប៉ុន្មានចំនុចនេះមិនចាញ់តារាធំៗ តារាវ័យក្មេងប៉ុន្មានរូបនេះ ក៏បានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានច្រៀងឲ្យសម្តេចស្តាប់ទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពទាំងនោះ ឃើញថាតារាវ័យក្មេងជាពន្លកថ្មីនៅក្នុងវិស័យសិល្បៈនេះ ពិតជាមានសំណាងពិតមែន ដែលបានជួបជាមួយនឹងសម្តេច មិនចាញ់តារាជួរមុខនៅប្រទេសយើង៕ 

ឡុង លីគ័ង្គ
រ៉នចាន់ឌីន
ពេជ្រ ថៃ
សុខ សុជាតា​ពេលឡើងច្រៀង
សុខ សុជាតា​ពេលឡើងច្រៀង
តារាវ៧យក្មេងទាំង៤ដូងបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ